ជាតិ
កិច្ចពិភាក្សាពីអង្គរ៖«ទេសចរណ៍ក្រោយកូវីដ និងការសម្ពោធព្រលានយន្តហោះថ្មីនៃខេត្តសៀមរាប»
16, Sep 2023 , 2:09 pm        
រូបភាព
សៀមរាប៖ សារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com), Cambodianess.com និងមជ្ឈ មណ្ឌលសិល្បៈ Blue Art Center គ្រោង នឹង រៀបចំវេទិកា ពិភាក្សា លើកទី៩ស្តីពី៖«ទេសចរណ៍ក្រោយកូវីដ និងការសម្ពោធព្រលានយន្តហោះថ្មីនៃខេត្តសៀមរាប»។

 
កិច្ចពិភាក្សានេះ នឹងរៀបចំឡើង នៅថ្ងៃទី ២០ខែកញ្ញាឆ្នាំ ២០២៣ ក្នុងទីក្រុង សៀមរាប នៃខេត្តសៀមរាប ចាប់ពីម៉ោង២ រសៀល  រហូតដល់ម៉ោង៥ល្ងាច។ លោក គី សុខលីម អ្នកសារ ព័ត៌មាន នៃសារព័ត៌មាន Thmeythmey.com គឺជាអ្នកសម្រ ប សម្រួល នៅក្នុង កិច្ចពិភាក្សា រីឯលោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប និងលោក រស់  សាយ តំណាងសណ្ឋាគារ Viroth’s Hotel នៃខេត្តសៀមរាបជាវាគ្មិនកិត្តិយស។ 
 
កិច្ចពិភាក្សាផ្តោតលើ៖ 
 
១)-តើចំនួនទេសចរបរទេសត្រឡប់មកទស្សនាប្រទេសកម្ពុជាច្រើនដូចកាលពីមុនព្រឹត្តិការណ៍មេរោគកូវីដហើយឬនៅ? 
 
២)-តើចំនួនភ្ញៀវទេសចរបរទេសមកទស្សនាខេត្តសៀមរាបស្ថិតក្នុងកម្រិតណាដែរ? 
 
៣)-ក្រោយព្រឹត្តិការណ៍កូវីដនេះ តើភ្ញៀវបរទេសជនជាតិណាខ្លះដែលបានមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ? ក្រោយទស្សនកិច្ច តើអ្វីទៅជាការអត្ថាធិប្បាយរបស់ពួកគេ? 
 
៤)-ចលនាភ្ញៀវទេសចរក្នុងស្រុកស្ថិតក្នុងចំណុចណាដែរ? 
 
៥)-នៅក្នុងខេត្តសៀមរាប តើប្រតិបត្តិករទេសចរណ៍បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលភ្ញៀវទេសចរហើយឬនៅ? 
 
៦)-តើអ្វីខ្លះជាការប្រឈមរបស់អ្នកជំនួញក្នុងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ននេះ? 
 
៧)-តើការដាក់ឲ្យប្រើប្រាស់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបនាខែតុលាឆ្នាំ ២០២៣ខាងមុខនេះ ពិតជាអាចរុញច្រានឲ្យឧស្សហកម្មទេសចរណ៍កម្ពុជាងើបឡើងវិញពិតមែនឬទេ? 
 
ពេលវេលា៖ ពីម៉ោង១៤ និង០០នាទី រហូតដល់ម៉ោង១៧ និង00នាទី
 
ទីតាំង៖ មជ្ឈមណ្ឌលសិល្បៈ Blue Art Center 
 
សូមមេត្តាទំនាក់ទំនងតាមទូរសព្ទ ឬតេឡេក្រាមទុកជាមុន៖ ០១២ ៧០៥ ៣០៣ ឬ ០១១ ៧៤០ ៥៧៥
 
ចូលរួមទស្សនាកិច្ចពិភាក្សាដោយសេរី ប៉ុន្តែ កន្លែងអង្គុយមានកំណត់៕

© រក្សាសិទ្ធិដោយ thmeythmey.com