ជាតិ
ព័ត៍មានសុខភាព
សង្គមជាតិ
ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនារដូវវស្សា
17, Sep 2023 , 10:42 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម ពិសេសនារដូវវស្សានេះ ក្រោយស្រាវជ្រាវឃើញស្ថានភាពជំងឺមានការកើនឡើងខ្ពស់ប្រក្រតីនៅរៀងរាល់៥-៦ឆ្នាំម្ដង។



ក្នុងសេចក្ដីណែនាំរបស់ក្រសួង ពលរដ្ឋគ្រប់រូបត្រូវបន្តការពារសុខភាពផ្ទាល់ខ្លួនដោយស្មារតីទទួលខុសត្រូវ ដើម្បីជៀសវាងការផ្ទុះឡើងជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍។ ចំពោះរោគសញ្ញាជំងឺគ្រុនឈាម ក្រសួងបានបញ្ជាក់ថា មានអាការៈគ្រុនក្ដៅខ្លួនខ្លាំងភ្លាមចាប់ពី៣៩-៤០អង្សារសេ សូមស្វែងរកពិគ្រោះយោបល់ និងព្យាបាលឱ្យទាន់ពេលវេលា។
 
ទន្ទឹមនឹងនេះ ក្រសួងបានណែនាំឱ្យពលរដ្ឋអនុវត្តវិធានការទប់ស្កាត់ ដោយត្រូវកម្ចាត់ដង្កូវទឹកតាមកន្លែងមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ពាងជាដើម ដោយមានការលាងសម្អាតយ៉ាងតិចមួយសប្ដាហ៍ម្ដង និងដាក់ថ្នាំបាណកឃាដ ក្នុងកន្លែងដែលស្ដុកទឹក។ បន្ថែមពីនេះ ត្រូវប្រកាន់ខ្ជាប់ទម្លាប់រស់នៅស្អាត និងលុបបំបាត់ព្រៃស៊ុបទ្រប់ជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស។ 
 
ក្រសួងក៏ណែនាំឱ្យពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់ របស់របរសំលៀកបំពាក់ទាំងក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វ មូសមកតោងជ្រកទុំជិតខ្លួន ដែលអាចងាយនឹងខាំ។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ៕

Tag:
 គ្រុនឈាម
 ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com