កីឡាជាតិ
ជាតិ
អបអរ! កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយមាស ពីជើងឯកអាស៊ីនៅម៉ុងហ្គោលី
17, Sep 2023 , 3:27 pm        
រូបភាព
ក្រុមកីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ ពីការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅ ប្រទេសម៉ុងហ្គោលី ។



បើតាមការបញ្ជាក់របស់ ណយ ផាណា អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធកម្ពុជា លើផេកហ្វេសប៊ុក NOCC នៅរសៀលថ្ងៃទី១៧ ខែកញ្ញា មេដាយមាសរបស់កម្ពុជា ទទួលបានលើវិញ្ញាសា Trio (សម្ដែងក្រុមនារី ៣នាក់) និងមេដាយសំរឹទ្ធ ដណ្តើមបានពី វិញ្ញាសាឯកត្តជននារី។
 
លោក ណយ ផាណា កាលពីថ្ងៃទី១២ ខែកញ្ញា បានដឹកនាំប្រតិភូកីឡាសរុប ១១នាក់ ក្នុងនោះ កីឡាករ-កីឡាការិនី ៨ នាក់ ទៅចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅក្រុង Ulaanbaatarប្រទេស ម៉ុងហ្គោលី៕



Tag:
 កីឡាកាយសម្ព័ន្ធកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com