ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចរបស់ចិនមានសារសំខាន់ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក
17, Sep 2023 , 6:09 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេករបស់សម្ដេច ហ៊ុន ម៉ាណែត
រូបភាពពីហ្វេសប៊ុកផេករបស់សម្ដេច ហ៊ុន ម៉ាណែត
«ខ្ញុំជឿជាក់ថា ប្រទេសជាសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារសំខាន់ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន ដែលអះអាងថា អាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ច ដើម្បីបង្ហាញពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ជាដំណោះស្រាយរួមសមស្របបំផុត។



ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ នៅទីក្រុងណាននីង ប្រទេសចិន សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា អាសិប (RCEP) នៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក មានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និង មានគុណភាពខ្ពស់ ក្នុងក្របខ័ណ្ឌតំបន់។
 
ដើម្បីពង្រឹងតួនាទីកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) បន្ថែម សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា ស៊ាន និង ចិន ចាំបាច់ ត្រូវពង្រឹងភាពធន់នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មពហុភាគី ដែលជាដំណោះស្រាយរួមសមស្របបំផុត។ ក្រៅពីនេះ គឺការជំរុញពាណិជ្ជកម្មសេវាកម្ម និង ពាណិជ្ជកម្មឌីជីថល។



«ខ្ញុំមើលឃើញសក្តានុពលពីសហថាមពលរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ 
 
បន្តមកទៀតគឺវិស័យឯកជន គឺជាគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀង និងចែកចាយផលលាភសេដ្ឋកិច្ច ដូច្នេះការបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដោយបន្តថា ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ 
  


សូមបញ្ជាក់ថា Regional Comprehensive Economic Partnership (អាសិប-RCEP) គឺជាកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលមានប្រទេសចំនួន១៥ចូលរួម។

ក្នុងនោះមានប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណា ដែលមានសក្តានុពល៕
 

Tag:
 អាសិប
 RCEP
© រក្សាសិទ្ធិដោយ thmeythmey.com