ជាតិ
អត្ថបទពាណិជ្ជកម្ម
DaVinci Gourmet ម៉ាកយីហោដ៏ល្បីរបស់អាមេរិក ដែលម្ចាស់អាជីវកម្មកាហ្វេ និងភេសជ្ជៈមិនអាចខ្វះបាន
20, Sep 2023 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គ្រឿងផ្សំសម្រាប់អាជីវកម្មកាហ្វេដ៏ល្បីល្បាញម៉ាក DaVinci Gourmet ត្រលប់មកវិញជាមួយដៃគូសហការដ៏រឹងមាំ។ 
 
ផលិតផលគ្រឿងផ្សំ ដែលហាងកាហ្វេជាច្រើននិយមប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក បានត្រលប់មកវិញនៅក្នុងកម្មវិធីតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ ១ នៅកម្ពុជា។


កម្មវីធីនេះ បានប្រារព្ធឡើងនៅទីតាំង មណ្ឌលសន្និបាត និងពិរពណ៍កោះពេជ្រ កាលពីថ្ងៃទី ១៤ ១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្ងៃដំបូងនៃការតាំងពិព័រណ៍ ទី១៤ ក្រុមហ៊ុន ជី ប៊ី អេស បានប្រារព្ធពិធីចុះហត្ថលេខានាំចូលផ្តាច់មុខផលិតផលគ្រឿងផ្សំរវាងក្រុមហ៊ុន ជី ប៊ី អេស  និង ក្រុមហ៊ុន DaVinci Gourmet។
 
ក្រុមហ៊ុន ជី ប៊ី អេស GBS - Gourmet Beverage Solutions ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ គ្រឿងផ្សំកាហ្វេគ្រប់មុខ សម្រាប់អាជីវកម្មហាងកាហ្វេជាច្រើន ដែលដំណើរការរយៈពេល ៧ ឆ្នាំមកហើយ  និងជាដៃគូអាជីវកម្មដ៏ប្រសើរសម្រាប់់អតិថិជនទាំងអស់ក្នុងវិស័យកាហ្វេ។ 
 
DaVinci Gourmet ជាស្លាកសញ្ញាផលិតផលគ្រឿងផ្សំគុណភាពខ្ពស់ ដែលដើរតួយ៉ាងសំខាន់នៅក្នុងវិស័យភេសជ្ជៈ និងកាហ្វេ  ហើយជាតម្រូវការដ៏ចាំបាច់សម្រាប់ម្ចាស់អាជីវកម្មហាងកាហ្វេ។ ក្រុមហ៊ុន DaVinci Gourmet ចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៨៩ នៅសហរដ្ឋអាមេរិក ហើយDaVinci Gourmet ទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយនឹងកំណើនតម្រូវការខ្ពស់ក្នុងទីផ្សារកាហ្វេរហូតមកដល់សព្វថ្ងៃនេះ។ 
 


ក្រុមហ៊ុន ជី ប៊ី អេស បានសហការជាមួយក្រុមហ៊ុន DaVinci Gourmet ដែលទទួលសិទ្ធិផ្តាច់មុខយកផលិតផលគ្រឿងផ្សំ DaVinci មកប្រទេសកម្ពុជា ហើយបេ្តជ្ញាថានឹងនាំយកនូវបទពិសោធន៍ថ្មីៗ ទៅដល់ម្ចាស់អាជីវកម្មទាំងអស់។ 
 
ជាមួយ DaVinci Gourmet ម្ចាស់អាជីវកម្មហាងកាហ្វេអាចស្វែករកនូវរសជាតិ ដែលពិសេស និងប្លែក ក្នុងការធ្វើជាមួយភេសជ្ជៈផ្សេងៗ រួមទាំងអាចបង្កើតនូវភេសជ្ជៈថ្មីៗ ធ្វើឲ្យហាងកាហ្វេកាន់តែមានភាពច្នៃប្រឌិត ទាន់សម័យ និងធ្វើឲ្យហាងកាហ្វេកាន់តែប្រសើរឡើង។ ផលិតផលគ្រឿងផ្សំ DaVinci Gourmet មានប្រភេទគ្រឿងផ្សំជាច្រើនមុខ ដែលមានដូចជាទឹកស៊ីរ៉ូ, ទឹកដំណាប់, ទឹក Sauce, និងម្សៅក្រឡុកជាដើម ដែលជាតម្រូវការរបស់ម្ចាស់អាជីវកម្មហាងកាហ្វេ ព្រមទាំងធានានូវរសជាតិ និងមានគុណភាពខ្ពស់ផងដែរ។ 
 
ប្រសិនបើអតិថិជនមានចំណាប់អារម្មណ៍ចង់សាកល្បងជាមួយផលិតផលគ្រឿងផ្សំរបស់ម៉ាក DaVinci Gourmet លោកអ្នកអាចអញ្ជើញមកកាន់ Showroom ក្រុមហ៊ុន ជី ប៊ី អេស ដោយផ្ទាល់ ឬ លោកអ្នកអាចទាក់ទងមកកាន់ផេកហ្វេសប៊ុក (GBS-Gourmet Beverage Solutions)។
ទំនាក់ទំនងលេខទូរស័ព្ទ៖ 
ភ្នំពេញ៖ 093 240 001 / 017 240 001
សៀមរាប៖ 085 761 333 / 096 370 4444
ព្រះសីហនុ៖ 010 264 730 / 017 700 057
 






 

© រក្សាសិទ្ធិដោយ thmeythmey.com