ជាតិ
ការសិក្សាជួយឱ្យយុវតី ណាន់ ម៉ារ៉ា ជនជាតិដើមភាគតិច ក្លាហាននិងបានជួយសហគមន៍ខ្លួន
21, Sep 2023 , 8:39 am        
រូបភាព
ភ្នំពេញ៖ កញ្ញា ណាន់ ម៉ារ៉ា គឺ​ជា​ជន​ជាតិ​​ដើម​ភាគ​តិចគ្រឹង​ បា​​​ន​ពុះ​ពារ​រៀន​សូត្រ​រហូត​ដល់​ថ្នាក់​បរិញ្ញា។ ជា​ទូទៅ​ជន​ជាតិ​ដើម​ភាគ​តិច ពុំ​សូវ​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឱ្យ​ក្មេង​ស្រី​រៀន​បាន​ខ្ពង់​ខ្ពស់​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ​ មនុស្ស​ចាស់​មួយ​ចំនួន ថែម​ទាំង​បន្ទច់​បង្អាក់​ ក្មេង​ស្រី​មិន​ឱ្យ​រៀន​ខ្ពស់​ថែម​ទៀត​ផង​។ ចំពោះ ម៉ារ៉ា នាង​ជំនះ​ផ្នត់​គំនិត​ទាំង​នោះ​។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
ធ្លាប់​ជា​ក្មេង​ស្រី​ដែល​មិន​មាន​ភាព​ក្លាហាន មិន​ហាន​ធ្វើ​ដំណើរ​ឆ្ងាយ​តែ​ម្នាក់​ឯង និង​ជា​មនុស្ស​គ្មាន​ជំនឿ​លើ​ខ្លួន​ឯង​ ពេល​នេះ ម៉ារ៉ា បាន​ផ្លាស់​ប្ដូរ​ហើយ​។ ផ្លាស់​ប្ដូរ​​ក្រោយ​ពី​នាង​ បាន​​សិក្សា​រៀន​សូត្រ​ខ្ពស់ និង​បាន​ចូល​រួម​សកម្មភាព​ ជា​មួយ​អង្គការ​ផ្សេង​ៗ​ រួម​ទាំង​ចូល​រួម​សកម្ម​ភាព​ក្នុង​សហគមន៍​ជា​ដើម​​។
 
កញ្ញា ណាន់ ម៉ារ៉ា ជា​និស្សិត​ផ្នែ​ក​ច្បាប់​ ដែល​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញា ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​បន្ថែម​៖«​​ខ្ញុំធ្លាប់​​ចង់​បោះ​បង់​ចោល​ការ​សិក្សា​ម្ដង​។ មិត្ត​ខ្ញុំ​ម្នាក់​គេ​ថា​គេ​មក​រៀន​ជា​មួយ​ខ្ញុំ ពេល​ខ្ញុំ​មក​រៀន គេ​បែរ​ជា​មិន​រៀន​ទៅ​វិញ។ ពេល​នោះ​ខ្ញុំ​ចង់​ឈប់​ដែរ។ ពី​ដើម​បើ​មិន​មាន​អ្នក​ណា​ទៅ​ជា​មួយ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​ហាន​ទៅ​ដែរ​។ ប៉ុន្តែ​នៅពេល​​ខ្ញុំ​ចូ​ល​រួម​​ជា​មួយ ​អង្គការ​ជន​ជាតិ​ដើម​ភាគ​តិច​ច្រើន ខ្ញុំ​ចាប់​អារម្មណ៍​ថា​ខ្ញុំ​ក្លាហាន​ជាង​មុន​ច្រើន​»។
 
តាម​រយៈ​ការ​សិក្សា​រៀន​សូត្រ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ ម៉ារ៉ា មាន​ភាព​ក្លាហាន​ក្នុង​​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ថែម​ទាំង​ ជួយ​ដល់​សហគមន៍​របស់​នាង​ថែម​ទាំង​ផង​ ទាំង​ផ្នែក​ស្មារតី និង​ការ​ស្វែង​យល់​ពី​ច្បាប់​នានា​ ពាក់​ព័ន្ធ​នឹង​​ច្បាប់​ និង​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​៕
 


Tag:
 អំណាន
  អប់​រំ​
  ជន​ជាតិ​ដើម​ភាគ​តិច​
  សហគមន៍​
  យុវតី
  ការ​សិក្សា​
 
© រក្សាសិទ្ធិដោយ thmeythmey.com