ជាតិ
រស់នៅសៀមរាប តែអ្នកស្រី ណេឡា ទើបបានទស្សនា «សមរាត្រី»នៅអង្គរលើកដំបូង ក្នុងវ័យ៧៣ឆ្នាំ
22, Sep 2023 , 5:29 pm        
រូបភាព
សៀមរាប៖ ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ឬ សមរាត្រី បានក្លាយជាផលិតផលទាក់ទាញមួយ សម្រាប់ទេសចរជាតិ និងអន្តរជាតិ។ នៅថ្ងៃទី២២ ខែកញ្ញា ដែលជាថ្ងៃទី២ នៃព្រឹត្តិការណ៍នេះ មានទេសចររាប់រយនាក់មកទស្សនា។ ក្នុងនោះក៏មានអ្នកស្រី គឹម ណេឡា ផងដែរ ជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប។ ស្ត្រីរូបនេះ បានមកទស្សនាព្រឹត្តិការណ៍ «សមរាត្រី»ជាលើកដំបូង ក្នុងវ័យ៧៣ឆ្នាំ បន្ទាប់ពីអ្នកស្រីចូលនិវត្តន៍ ពីការងាររាជការ (មន្ទីរពាណិជ្ជកម្ម)។



ជាលើកដំបូង តែអ្នកស្រីមិនបានឃើញព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តឡើយ ដោយពពកបាំងព្រះអាទិត្យ។ តែមិនថ្វីឡើយ ស្ត្រីរូបនេះនៅតែសប្បាយចិត្ត និងស្ងើចដល់ស្នាដៃបុព្វបុរសខ្មែរកសាងអង្គរ។ អ្នកស្រីក៏រំភើបផងដែរ ដែលមានឃើញវត្តមានទេសចរបរទេសដែលមកទស្សនាព្រឹត្តិការណ៍នេះ៕ 
 
តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖ 

 

Tag:
 ThmeyThmey
  សមរាត្រី
  ទេសចរណ៍
 ​អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com