ជាតិ
ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដាំឈើក្រញូង គគីរ នាងនួន កកោះ និងធ្នង់ ២៥០០ដើម នៅជួរភ្នំក្រវ៉ាញ 
រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង
×![]()
ភ្នំពេញ៖ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីឧទ្យានុរក្ស បានដាំកូនឈើជាង ២ពាន់ដើម នៅឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្រ្តកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ លោក បញ្ជាក់ថា ការដាំកូនឈើទាំងនោះ គឺដើម្បីស្តារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ីដែលបានបាត់បង់ និងចូលរួមអភិរក្សព្រៃឈើ។
បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុងរូបនេះ កូនឈើដែលត្រូវបានដាំដុះឡើងវិញលើផ្ទៃដី ៨ហិកតា នាថ្ងៃទី២៣កញ្ញានោះ គឺមានប្រភេទឈើកូនក្រញូង ៨០០ដើម, គគីរ ២៥០ដើម, នាងនួន ៨០០ដើម, កកោះ ៤៥០ដើម និងកូនឈើធ្នង់ ២០០ដើម។ ក្នុងចំណោមកូនឈើទាំងនេះ មន្ទីរបរិស្ថានខេត្ត ទទួលបានពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)ចំនួន ៣១០ដើម។

ពីឆ្វេង តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) និងលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង
លោក ហ៊ុន ម៉ារ៉ាឌី បាននិយាយថា៖ «[យើង] ត្រូវការពារដើមឈើដែលបានដាំ ហើយថែរក្សាដើមឈើដទៃទៀតឲ្ យបានគង់វង្ស និងហាមបរបាញ់សត្វព្រៃ ។ ក្រៅពីដាំដើមឈើ [យើង]ក៏ត្រូវចូលរួមកាត់បន្ថយថង់ប្លាស្ទិ កផងដែរ]។
សូមជម្រាបថា ព្រៃឈើនៅជួរភ្នំក្រវាញ គ្របដណ្ដប់កំពូលភ្នំឳរ៉ាល់ ដែលខ្ពស់ជាងគេនៅកម្ពុជា ក្នុងកម្ពស់ ១៨១៣ម៉ែត្រ។ ព្រៃនេះ មានទំហំជិត ២ម៉ឺនគីឡូម៉ែត្រការ៉េ គឺជាទំហំព្រៃដែលធំជាងគេ នៅអាស៊ីអាគ្នេយ៍។ ព្រៃនៅជួរភ្នំក្រវាញ ត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះ ទាំង៣៥នៅលើភពផែនដី៕
Tag:
ThmeyThmey
កោះកុង
កូនឈើ
ជួរភ្នំក្រវ៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com