អត្ថបទពាណិជ្ជកម្ម
អបអរសាទរដល់ជ័យលាភីចំនួន ៥ រូបពីការប្រកួតថតរូប OPPO Photography Contest 2023
25, Sep 2023 , 7:14 pm        
រូបភាព
ដោយ: ថ្មីៗ
នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO Photography Contest​ 2023 ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ និងមានភាពច្នៃប្រឌិតខ្ពស់។ កម្មវិធីនេះបានធ្វើឡើងនៅ GIA Tower - Garden In the Air ក្រោមការចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា អ្នកសារព័ត៌មាន និងបេក្ខភាពប្រកួតជាច្រើនរូប។
 
តួយ៉ាងកម្មវិធីប្រកួតថតរូបលើទូរស័ព្ទដៃ OPPO Photography Contest 2023 បានរៀបចំឡើងក្នុងគោលបំណងឲ្យនិស្សិត ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានបង្ហាញនូវភាពប៉ិនប្រសប់ក្នុងការថតរូបដោយគ្រាន់តែប្រើប្រាស់ឧបករណ៍ស្មាតហ្វូនរបស់ OPPO ក៏អាចក្លាយជាអ្នកជំនាញថតរូប Portrait អាជីពផងដែរ។ ហើយកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនដោយមានការចូលរួមសហការពីសាកលវិទ្យាល័យធំៗចំនួន ៥ នៅក្នុងប្រទេសកម្ពុជារួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យលីមកុកវីង ដែលការប្រកួតមានដល់ទៅ ២ វគ្គ ដែលវគ្គទី ១ បានធ្វើការប្រកួតនៅតាមសាកលវិទ្យាល័យនីមួយៗ បូករួមទាំងការផ្តល់នូវសិក្ខាសាលាពីអ្នកជំនាញអាជីពដោយឥតគិតថ្លៃថែមទៀតផង ហើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានធ្វើឡើងក្រោមប្រធានបទ “សម្រស់ទីក្រុងភ្នំពេញ”។​
 




ក្នុងនោះផងដែរ ដើម្បីចម្រាញ់យកជើងខ្លាំងចំនួន ៥ រូបពីការប្រកួតថតរូបតាមទូរស័ព្ទដៃ និងមានសុក្រឹតបំផុតដល់បេក្ខភាពក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រគឺមានការដាក់ពិន្ទុ 50% ពីគណៈកម្មាការ​ រីឯ 50% ទៀតគឺបានមកពីការបោះឆ្នោតពីសាធារណជននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ពីថ្ងៃទី ២០-២៤ ខែកញ្ញា កន្លងទៅនេះ។
 


សូមអបអរសាទរដល់ជ័យលាភីចំនួន ៥ រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖ 
 
ចំណាត់ថ្នាក់លេខ ១ បានទៅលើបេក្ខជនឈ្មោះ Kouk Mengchou មកពីសាកលវិទ្យាល័យ កម្ពុជា និស្សិតសាកលវិទ្យាល័យកម្ពុជា
ចំណាត់ថ្នាក់លេខ ២ បានទៅលើបេក្ខជនឈ្មោះ Ky Chanchomrern មកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង
ចំណាត់ថ្នាក់លេខ ៣ បានទៅលើបេក្ខជនឈ្មោះ Pich Thavat មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
ចំណាត់ថ្នាក់លេខ ៤ បានទៅលើបេក្ខជនឈ្មោះ Ung Sothanouk មកពីសាកលវិទ្យាល័យ លីមកុកវីង
ចំណាត់ថ្នាក់លេខ ៥ បានទៅលើបេក្ខជនឈ្មោះ Kak Vatey មកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ





គួរបញ្ជាក់ផងដែរថា​សម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង ៥រូប បានទទួល៖
 
- ជ័យលាភីលេខ១: ទូរស័ព្ទដៃ OPPO Reno10 5G មួយគ្រឿង ទឹកប្រាក់ 1,000,000 រៀលជាមួយនឹងវិញ្ញាបនបត្រ ១ សន្លឹក។
- ជ័យលាភីលេខ២​ និងលេខ៣: OPPO Pad Air មួយគ្រឿង ទឹកប្រាក់ ៥០០,០០០ រៀលជាមួយនឹងវិញ្ញាបនបត្រ​ ១​ សន្លឹក។
- ជ័យលាភីលេខ៤ និងលេខ៥: កាសឥតខ្សែ Enco Air3 មួយគ្រឿង ទឹកប្រាក់ ២០០,០០០ រៀលជាមួយនឹងវិញ្ញាបនបត្រ ១ សន្លឹក៕

 








(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com