ជាតិ
វីដេអូ
ហេតុអ្វីទេសចរបរទេសទស្សនា​ថៃ វៀតណាមជាង១០​ថ្ងៃ តែមកកម្ពុជា​មិនដល់១សប្តាហ៍?
27, Sep 2023 , 6:59 pm        
រូបភាព
 ទិដ្ឋភាពទេសចរ ទស្សនាប្រាសាទអង្គរវត្ត នាឱកាស «សមរាត្រី»។
ទិដ្ឋភាពទេសចរ ទស្សនាប្រាសាទអង្គរវត្ត នាឱកាស «សមរាត្រី»។
សៀមរាប៖ ជាទូទៅភាគច្រើនភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ក៏ដូចជាខេត្ត​សៀ​ម​រាប មានចន្លោះពី៣ថ្ងៃ ទៅ៥ថ្ងៃ ឬមួយសប្ដាហ៍ប៉ុណ្ណោះ។ ការណ៍នេះ ដោយសារតែកម្ពុជា​មិន​មែនជាអ្នកលក់កញ្ចប់ទស្សនា តែជាប្រតិបត្តិករទេសចរណ៍ប្រទេសជិតខាង ដូចជាវៀត​ណាម និងថៃ។ នេះបើតាមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង លោក យូ ខេមរៈ ។ មគ្គុទ្ទេសក៍ រូបនេះពន្យល់ថា កញ្ចប់​ទស្សនាដែល​ប្រទេស​​វៀតណាមរៀបចំ អាចមាន១៥ថ្ងៃ ក្នុងនោះការ​រៀបចំឱ្យដើរនៅ​ស្រុក​គេ មាន​១៣ថ្ងៃ និងមកខ្មែរតែ២ថ្ងៃប៉ុណ្ណោះ គឺមកទស្សនាអង្គរវត្តតែម្ដង។ លោកបន្តថា ប្រទេស​​ទាំងនោះ បានយកអង្គរវត្តធ្វើជាស្នូលសូកូឡាដាក់លើនំពួកគេ ដើម្បីទាក់ទាញ​ទេសចរ​បារាំង ព្រោះថាទេសចរនេះ មិនទិញកញ្ចប់ទស្សនានោះទេ ប្រសិនមិនមានបញ្ចូល​ការ​ទស្សនា​​នៅប្រាសាទអង្គរវត្ត។



តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូ ដងស្រង់ចេញពីកិច្ចសន្ទនា «ទេសចរណ៍សៀមរាប»ដូចខាងក្រោម៖  
 

Tag:
 ThmeyThmey
  ទេសចរណ៍
  អង្គរ
 ​​ សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com