ជាតិ
ពីនេះ ពីនោះ
«កាស» មានន័យថា បង្ខិតចូលឱ្យជិត, រូបិយវត្ថុ, ឧបករណ៍ស្តាប់សំឡេង, កីឡាកាស..
× «កាស» មានន័យផ្សេងៗគ្នា។ នេះបើយោងតាមវចនានុក្រមខ្មែរ២០២២ ដែលរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌត្យសភាកម្ពុជា។
-កាស (កិ.) បង្ខិតចូលឱ្យញឹក ឬបង្ខិតចេញឱ្យស្រឡះ, ឱ្យស្រដាស់ : កាសបន្ទោះឫស្សីឬកាសរនាប; អង្គុយកាសឱ្យជិតៗគ្នាបន្តិចទៅ ដើម្បីឱ្យបានចុះគ្នាច្រើន។
-កាស (ន.) រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកពីស្រុកចិន ឬស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន។
-កាស (ន.) គជ់មនុស្ស, គជ់ដំរី។
-កាស (ន.) ឧបករណ៍ម្យ៉ាងដែលមានខ្សែឬឥតខ្សែ ស៊កក្នុងរន្ធត្រចៀកឬក្រសោបត្រចៀក ដើម្បីស្ដាប់សំឡេងពីគ្រឿងអេឡិចត្រូនិកណាមួយ ដោយមិនឱ្យអ្នកដទៃទៀតស្ដាប់ឮ : ពាក់កាសស្ដាប់ចម្រៀង។
-កាស (ន.) ដែលចេញពីពាក្យអង់គ្លេស Catch គឺ ទស្សនីយភាពប្រយុទ្ធមួយប្រភេទនៅបស្ចិមប្រទេស មានលក្ខណ :ជាការសម្ដែងបោកចំបាប់ : ការប្រកួតកីឡាកាស។
© រក្សាសិទ្ធិដោយ thmeythmey.com