ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនមែនរឿងលេងសើច ! ទាំងនេះជាសញ្ញាថាក្នុង​ខ្លួន​អ្នក​ពោរពេញ​​ដោយ​ជាតិពុល
04, Oct 2023 , 6:59 am        
រូបភាព


មិន​អាច​សម្រក​ទម្ងន់​បាន
នៅ​ពេល​ដែល​រាង​កាយ​មានការ​លំបាក ក្នុង​ការ​យក​កាក​សំណល់ ចេញពី​រាង​កាយ វា​នឹង​បង្ក​ជា​បញ្ហា​ប្រឈម សម្រាប់​ការ​សម្រក​ទម្ងន់​។ ខ្លាញ់​ដែល​មាននៅ​ក្នុង​សរីរាង្គ​ខាងក្នុង ជា​លទ្ធផល​បាន​មក​ពី​សារធាតុពុល ដែល​មាននៅ​ខាងក្នុង​រាង​កាយ ហើយ​ជា​ធម្មតា នៅ​ជុំវិញ​តំបន់​ពោះ​។ អាហារ​សម​ស្រប និង​ការ​ធ្វើ​លំ​ហាត់ប្រាណ ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព សម្រាប់​ការ​យកជាតិ​ខ្លាញ់ ចេញពី​សរីរាង្គ​ខាងក្នុង​នោះ​ទេ​។
 
រលាក​សន្លាក់
ការ​បង្កើត​បានជា​គ្រី​ស​ស្តា​ល់​នៃ​អាស៊ីត​អ៊ុយ​រិច គឺជា​លទ្ធផល​នៃ​ការ​កកើត​ឡើង នៃ​អាស៊ីត​អ៊ុយ​រិច​ក្នុង​រាង​កាយ ដូច្នេះ វា​នឹង​នាំ​ឲ្យ​មានការ​កើនឡើង នៃ​សារធាតុពុល​។ គ្រី​ស​ស្តា​ល់​នៃ​អាស៊ីត​អ៊ុយ​រិច​ស្រួច​ៗ​ទាំងនេះ នឹង​ចូល​ទៅ​ក្នុង​សារធាតុ​រាវ ដែល​នៅ​ជុំវិញ​សន្លាក់ និង​បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​ភាព​មិន​ស្រួល​។
 
អស់កម្លាំង​រ៉ាំរ៉ៃ
ការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា មនុស្ស​ដែល​ប៉ះពាល់​នឹង​សារធាតុ​គីមី និង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ ដែល​មាន​ជាតិពុល គឺ​មាន​ហានិភ័យ​ខ្ពស់ ទៅ​នឹង​ស្ថានភាព​គ្រោះថ្នាក់ នៅ​ផ្នែក​ខាងក្នុង​រាង​កាយ​។
 
មាន​ក្លិន​ខ្លួន
ភាព​ស្អុយរលួយ ដែល​មាននៅ​ខាងក្នុង អាច​បង្ហាញ​បាន ដោយ​ការ​មាន​ក្លិន​ខ្លួន​ខ្លាំង​។ ការ​សិក្សា​បាន​បង្ហាញ​ថា សត្វ​ឆ្កែ​អាច​កំណត់​ដឹង​ពី​ទឹកនោម របស់​អ្នក​ដែល​មាន​ជំងឺមហារីក​ប្លោក​នោម ដោយ​ការ​ហិតក្លិន​ទឹកនោម​។
 
បញ្ហា​ស្បែក
ការ​កន្ទួល​លើ​ស្បែក និង​ជំងឺ​ស្បែក អាច​បណ្តាល​មក​ពី រាង​កាយ​ដែល​មាន​ជាតិពុល​ច្រើន​ពេក​។
 
ការ​រំលាយ​អាហារ​មិន​បាន​ល្អ
ហើមពោះ ផោម និង​មិន​រំលាយ​អាហារ អាច​បង្ហាញ​ពី​វត្តមាន នៃ​សារធាតុពុល​ដ៏​លើសលប់ នៅ​ក្នុង​រាង​កាយ​។ ម្ហូបអាហារ​ដែល​រំលាយ​មិន​បាន​ត្រឹមត្រូវ នៅ​តែ​មាននៅ​ក្នុង​រាង​កាយ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ខ្យល់​ពេញ​ពោះ និង​ហើមពោះ​ជាដើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com