ជាតិ
សូមទេសចរកុំចត ឬជ្រកយាន ក្រោមដើមឈើក្នុងតំបន់អង្គរ ពេលមេឃភ្លៀង ទិដ្ឋភាពផ្នែកខ្លះ ក្នុងរមណីយដ្ឋានអង្គរ នារដូវវស្សា។
× សៀមរាប៖ អាជ្ញាធរអប្សរា អំពាវនាវដល់អ្នកដឹកភ្ញៀវទេសចរ ឬអ្នកបើកយានគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង ដោយកុំឈប់ ឬជ្រកក្រោមដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការស្នើនេះ គឺដោយសារស្ថានភាពភ្លៀងធ្លាក់ជញ្ជ្រាំ ផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ ដែលងាយបង្កឱ្យដើមឈើខ្លះអាចរលំ ឬបាក់មែក។
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែតុលានេះ រាជធានី និងបណ្ដាខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ ឯបរិមាណទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០ ទៅ៧០ភាគរយ៕
Tag:
ThmeyThmey
រមណីយដ្ឋានអង្គរ
រដូវវស្សា
ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com