កីឡាអន្តរជាតិ
អន្តរជាតិ
Inter Miami ខើចឱកាសឡើងទៅ Play-off ខណៈ Messi មិនទាន់វិលចូលទីលាន
05, Oct 2023 , 3:29 pm        
រូបភាព
ក្តីសង្ឃឹម ​Inter Miami ក្នុងការឈានជើងទៅកាន់វគ្គ Play-off នៃពានរង្វាន់ Major League Soccer កាន់តែខើចឱកាសច្រើនឡើង ក្រោយចាញ់ក្រុម Chicago Fire លទ្ធផល ៤-១។ ចាញ់ក្រុម Chicago គ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi ឡើយ ដោយសារបញ្ហារបួស។



អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Xherdan Shaqiri រកបានគ្រាប់បាល់ចំនួន ២គ្រាប់សម្រាប់ Chicago Fire  ទល់នឹងក្រុម Inter Miami ហើយកីឡាករ Maren Haile-Selassie រកបាន ២គ្រាប់ដូចគ្នា។
 
ការប្រកួតមានអ្នកគាំទ្រចំនួន ៦២,១២៤នាក់ នៅក្នុងកីឡដ្ឋាន Soldier Field របស់ក្លិប Chicago Fire ក្នុងទីក្រុង Chicago បានរំពឹងថាពួកគេនឹងអាចឃើញវត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi។ តែជាការខកចិត្ត កីឡាករវ័យ ៣៦ឆ្នាំ បានអវត្តមានចាប់តាំងពីថ្ងៃទី៣​ ខែកញ្ញា។
  


ក្លិប Chicago Fire បានផ្តល់ការលើកទឹកចិត្តដល់អ្នកគាំទ្រដែលបានចូលរួមការប្រកួតទល់និងក្រុម Inter Miami ដោយបាននិយាយថាពួកគេនឹងផ្តល់តម្លៃសំបុត្រដែលមានតម្លៃដ៏សមរម្យ ២៥០ដុល្លារ ដល់អ្នកគាំទ្រខ្លួនដែលបានចូលរួមធ្វើជាសមាជិកសម្រាប់ទស្សនាការប្រកួតពេញមួយរដូវកាល ២០២៤ ហើយតម្លៃ ៥០ដុល្លារ សម្រាប់សំបុត្រការប្រកួតចំនួនមួយលើក ទល់នឹងក្រុម Miami ប៉ុន្តែ Messi បានអវត្តមានការប្រកួតនោះ។
 
បើតាមសម្តីអ្នកគាំទ្រ ការទទួលបានតម្លៃសមរម្យសម្រាប់ចូលទស្សនាការប្រកួតគ្មានអ្វីពិសេសឡើយ នៅពេលដែលកីឡាករដែលពួកគេចង់ឃើញមិនបានបង្ហាញខ្លួននៅលើទីលាន។
 
Messi ចាប់តាំងពីចូលរួមជាមួយនឹង ​Miami នៅក្នុងខែមិថុនា ក្រោយផ្ទេរពីក្រុម PSG ខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ បានខកខានការបង្ហាញខ្លួននៅក្នុងជំនួបពានរង្វាន់ US Open Cup វគ្គផ្តាច់ព្រ័ត្រ ដោយកាលនោះ Miami ចាញ់ក្រុម Houston Dynamo លទ្ធផល ២-១។ Messi ខកខានបង្ហាញខ្លួនដោយសារតែបញ្ហារបួស។
 
បច្ចុប្បន្នក្រុម Inter Miami កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ ចំណោម១៥ក្រុម នៃ MLS ភាគខាងកើត ដោយពួកគេត្រូវការឈ្នះការប្រកួតចំនួន ៣ដែលនៅសល់ចុងក្រោយ ដើម្បីស្វែងរកឱកាសក្នុងការបន្តដំណើរទៅកាន់វគ្គ Play-offs បន្តទៀតនៃលីគ MLS របស់អាម៉េរិក៕
 

Tag:
 Inter Miami
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com