កីឡាអន្តរជាតិ
អន្តរជាតិ
FIFPRO ៖ Bruno Fernandes ជាកីឡាករដែលមាននាទីលេងច្រើនជាងគេលើលោក
06, Oct 2023 , 9:39 am        
រូបភាព
កីឡាករ Bruno Fernandes ប្រធានក្រុម Manchester United ជាកីឡាករដែលមាននាទីលេងច្រើនជាងគេនៅក្នុងចំណោមកីឡាករខ្លាំងៗលើពិភពលោក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការសិក្សារបស់សមាគមកីឡាករបាល់ទាត់ពិភពលោក FIFPRO នាថ្ងៃទី៤ ខែតុលា។



កីឡាករវ័យ ២៩ឆ្នាំ លេងបានចំនួន ៦,៦៦៦នាទីពីការប្រកួតចំនួន ៧២លើក ចន្លោះពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដោយសរុបការលេងរបស់រូបគេនៅក្នុងក្រុមព័រទុយហ្កាល់ និង Manchester United។
 
បើតាម FIFPRO ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ជាកីឡាករម្នាក់ដែលលេងបានចំនួន ២៩,៤៨៦នាទី ចាប់តាំងពីរូបគេបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup 2018 ក្នុងប្រទេសរុស្ស៊ី។ 
 
ចំណែកកីឡាការិនី Aitana Bonmati របស់ក្រុម Barcelona ក៏ជាកីឡាការិនីដែលបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ស្ត្រីបានច្រើនបំផុតដល់ទី ២៤២ប្រកួត បើគិតតាំងពីឆ្នាំ ២០១៨ មក។
 
ទោះជាយ៉ាងណា FIFPRO បានព្រមានអំពីបញ្ហាធ្វើការងារលើកកម្រិត សម្រាប់កីឡាករបាល់ទាត់អាជីពទាំងអស់។ FIFPRO បាននិយាយដូច្នេះថា ៖ «បន្ទុកការងារដ៏ខ្លាំងនៅតែជាបញ្ហាសំខាន់បំផុតមួយសម្រាប់កីឡាករនៅក្នុងការប្រកួតកម្រិតកំពូល។ ខណៈដែលកាលវិភាគនៃការប្រកួតត្រូវបានបង្កើនឡើងថែមទៀត រឿងទាំងនេះគឺគ្មានឡើយនូវវិធីបង្ហារក្នុងការការពារកីឡាករ សុខុមាលភាពការងារ និងការធ្វើឱ្យកីឡាករបានលេងយូអង្វង។»៕

Tag:
 Bruno Fernandes
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com