កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Brighton ថាកូនក្រុមរងសម្ពាធខ្លាំង ខណៈខ្លួនទើបបង្ហាញវត្តមាននៅពានអឺរ៉ុប ២ដង
06, Oct 2023 , 3:19 pm        
រូបភាព
លោក Roberto de Zerbi គ្រូបង្វឹកក្រុម Brighton & Hove Albion និយាយថា កូនក្រុមរបស់លោករងសម្ពាធខ្លាំងអំពីបរិយាកាសនៃការប្រកួតនៅវគ្គដំបូង ពេលប្រកួតទល់ក្រុម Olympique Marseille ។ ប៉ុន្តែគ្រូបង្វឹកដដែលបង្ហាញពីមោទកភាពដែលកូនក្រុមអាចស្វែងរកបាន ១ពិន្ទុត្រឡប់មកវិញ និងជាលើកដំបូងនៅក្នុងការប្រកួតពានរង្វាន់ Europa League។



ស្ថិតក្នុងការប្រកួតពានរង្វាន់លំដាប់ទីពីរអឺរ៉ុប ក្រុមម្ចាស់ផ្ទះ Marseille បានបើកការនាំមុខលទ្ធផល ២-០ ទៅលើក្រុមភ្ញៀវមកពីអង់គ្លេស ។ ប៉ុន្តែនៅក្នុងវគ្គទីពីរ Brighton ក៏អាចវាយបកមកវិញ ២គ្រាប់ ដើម្បីរកបាន ១ពិន្ទុលើកដំបូងរបស់ពួកគេ នៅពានអឺរ៉ុប។
 
ទើបតែបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់អឺរ៉ុប និងជាការប្រកួតទីពីរ លោក De Zerbi អះអាងថាកូនក្រុមលោករងបន្ទុកធ្ងន់ សម្រាប់ការប្រកួតក្នុងឆាកលំដាប់អឺរ៉ុប។
 
«ខ្ញុំដឹងថាយើងមិនមែនជាក្រុមដែលធំនោះទេ យើងត្រឹមជាក្រុមតូចមួយប៉ុណ្ណោះ ក្លិបតូច តែយើងអាចឈានដល់ការប្រកួតប្រជែងពានរង្វាន់អឺរ៉ុប យើងលេងបានយ៉ាងល្អ វាបង្ហាញអំពីគុណភាពកីឡាករដ៏ពូកែរបស់យើង។ ច្បាស់ណាស់ដែលថាយើងរងសម្ពាធពីបរិយាកាសការប្រកួតតាំងពីដើមវគ្គ វាជាការប្រកួតក្រៅទឹកដីលើកដំបូងក្នុងអឺរ៉ុបសម្រាប់ Brighton សម្រាប់កីឡាករ សម្រាប់ក្លិប និងសម្រាប់អ្នកគាំទ្រ។ យើងត្រូវរៀនសម្របខ្លួន យើងត្រូវតែប្រើប្រាស់ការប្រកួតប្រជែងនេះ។»។​ លោក De Zerbi បាននិយាយប្រាប់ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
ការប្រកួតស្មើសម្រាប់ Brighton កើតឡើងក្រោយពេលដែលពួកគេរងបរាជ័យជាបន្តបន្ទាប់ក្រោមថ្វីជើង Chelsea នៅក្នុងពានរង្វាន់ League Cup និងចាញ់ Aston Villa លទ្ធផល ៦-១ សម្រាប់ជំនួប Premier League សប្តាហ៍មុន។
 
Brighton នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់បាតតារាងនៃពូល ​​B ពានរង្វាន់ Europa League ដោយពួកគេនឹងត្រូវវិលត្រលប់ទៅកាន់ការប្រកួតក្របខណ្ឌ Premier League ដោយធ្វើដំណើរទៅប៉ះក្រុម Liverpool៕
 
ការប្រកួតក្រុមដទៃផ្សេងទៀតនៃពានរង្វាន់ Europa League ៖
 
ពូល A 
West Ham United ឈ្នះ Freiburg ២-១
TSC Backa Topola ស្មើ ២-២ Olympiacos 
 
ពូល​ B 
AEK Athens ស្មើ ១-១ 
 
ពូល C 
Aris Limassol ឈ្នះ Rangers ២-១ 
Real Betis ឈ្នះ Sparta Prague លទ្ធផល ២-១
 
ពូល D 
Sturm Graz ឈ្នះ Rakow Czestochowa ១-០
Atalanta ឈ្នះ Sporting Cp
 
ពូល E 
Liverpool ឈ្នះ Union St.Gilloise ២-០
Toulouse ឈ្នះ LASK ១-០
 
ពូល F 
Maccabi Haifa ស្មើ ០-០ Panathinaikos 
Villarreal ឈ្នះ Rennes ១-០
 
ពូល G 
Roma ឈ្នះ ​Servette ៤០
Slavia Prague ឈ្នះ FC Sheriff ៦-០។
 

Tag:
 Roberto de Zerbi
  Brighton & Hove Albion
© រក្សាសិទ្ធិដោយ thmeythmey.com