កីឡាជាតិ
ជាតិ
សាលី អ៊ូមើត រកបានមេដាយមាសទី៤ ពីព្រឹត្តិការណ៍ Jet Ski World Series ជុំផ្ដាច់ព្រ័ត្រ
06, Oct 2023 , 4:59 pm        
រូបភាព
កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកម្រិតពិភពលោក រូបពី សាលី អ៊ូមើត
កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកម្រិតពិភពលោក រូបពី សាលី អ៊ូមើត
កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ និងមេដាយមាសកីឡាអាស៊ី លើកទី១៨ ឈ្នះមេដាយមាស នៅព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក (Jet Ski World Series 2023) ជុំផ្ដាច់ព្រ័ត្រនៅទីក្រុង Lake Havasu រដ្ឋ Arizona សហរដ្ឋអាម៉េរិក។ នេះ គឺជាមេដាយមាសទី៤ ដែលកីឡាករកម្ពុជា រកបានក្នុងព្រឹត្តិការណ៍នេះ។



កីឡាករ សាលី អ៊ូមើត បានឈ្នះមេដាយមាស១ លើវិញ្ញាសា AMATEUR RUNABOUT 1100. Open កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។
 
គិតត្រឹមថ្ងៃទី៦ ខែតុលានេះ កីឡាករម៉ូតូទឹកកម្ពុជា ៤រូប ដណ្ដើមបានមេដាយបណ្តោះអាសន្នចំនួន៧ ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ ដោយក្នុងនោះមេដាយមាស ៤ និងប្រាក់ ៣។ មេដាយទាំងនោះរកបានដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១, សាលី ហ្វីលីន មេដាយមាស ២ និងប្រាក់២, កីឡាករ កៃ វ៉ាន់ស៊ីដែន មេដាយមាស ១ និងកីឡាករ មីន អូស្មាន់ មេដាយប្រាក់១។
 
គួរបញ្ជាក់ផងដែរ សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម បានដឹកនាំកីឡាករម៉ូតូទឹកកម្ពុជា ចំនួន ៨រូប ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣-៨ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 សាលី អ៊ូមើត
  ម៉ូតូទឹក
  Jet Ski World Series
© រក្សាសិទ្ធិដោយ thmeythmey.com