កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ PSG ៤នាក់ ត្រូវបានព្យួរពីក្រុមសម្រាប់ការស្រែកច្រៀងបំពានលើការស្រលាញ់ភេទដូចគ្នា
07, Oct 2023 , 3:59 pm        
រូបភាព
កីឡាករ Randal Kolo Muani, Ousmane Dembele, Achraf Hakimi និង Layvin Kurzawa ត្រូវបានព្យួរពីក្រុមចំនួន ១ប្រកួត សម្រាប់ការស្រែកច្រៀងដោយប្រើពាក្យប្រមាថលើការស្រលាញ់ភេទដូចគ្នា ជាមួយក្រុមអ្នកគាំទ្រ អំឡុងការប្រកួតក្នុងក្របខណ្ឌ Ligue 1។ នេះបើតាមសមាគមកីឡាករបាល់ទាត់អាជីពបារាំង (IFL) នាថ្ងៃទី៥ ខែតុលា។


 
រឿងហេតុកើតឡើងអំឡុងការប្រកួតក្របខណ្ឌ Ligue 1 រវាង PSG ទល់នឹងក្រុម Olympique de Marseille នាកីឡដ្ឋាន Parc des Princes។ 
 
អ្នកគាំទ្រត្រូវបានគេឮថា បានស្រែកច្រៀងអបអរជ័យជម្នះ ដោយប្រើពាក្យលាយឡំនឹងការរើសអើងលើការស្រលាញ់ភេទដូចគ្នា ទៅកាន់ក្រុម Marseille ហើយហេតុការណ៍នោះក៏ត្រូវបានគេរាយការណ៍ថា ក៏មានកីឡាករស្ថិតក្នុងនោះផងដែរ។
 
ស្ថាប័ន IFL បានសម្រេចព្យួរកីឡាករចាប់ពីថ្ងៃទី១០ ខែតុលា ហើយទីតាំងឈរក្នុងកីឡដ្ឋានដែលមានឈ្មោះ Auteuil នៅក្នុងកីឡដ្ឋាន Parc des Princes ក៏ត្រូវព្យួរសម្រាប់ ២ប្រកួតផងដែរ។
ក្រោយរងការពិន័យ ក៏ដូចជាការព្យួរពីសំណាក់ IFL ក្លិប PSG ក៏បានបង្ហាញក្តីសោកស្តាយចំពោះរឿងហេតុដែលកើតឡើង ។
 
«ក្លិបពិតជាសោកស្តាយដែលគណៈកម្មាការវិន័យបានជ្រើសរើសវិធានការហួសហេតុ និងជាសមូហភាព ដែលទំនងជាធ្វើឱ្យប៉ះពាល់ដល់ការងារកិច្ចសន្ទនា និងការទប់ស្កាត់ដែលធ្វើឡើងដោយក្លិបជាមួយនឹងសមាគម ស្ថាប័ន និងអ្នកគាំទ្រ។»។ ក្លិប PSG បានចេញសេចក្តីថ្លែងការណ៍បែបនេះ ហើយក្លិបក៏បានអះអាងថានឹងមិនដាក់ពាក្យប្តឹងឧទ្ធរណ៍ឡើយ៕
 

Tag:
 Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com