ជាតិ
ដើរកាត់ទឹកតាមស្ពានឈើ ដើម្បីទស្សនាប្រាសាទនាគព័ន្ធ , ទេសចរ នឹងទទួលបានអារម្មណ៍ស្រស់ថ្លា
07, Oct 2023 , 8:39 pm        
រូបភាព
សៀមរាប៖ ទេសចរអាចមកទស្សនាប្រាសាទនេះ ដោយធ្វើដំណើរតាមផ្លូវវង់ធំ ចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរ។ ប្រាសាទនាគព័ន្ធនេះ គឺត្រូវដើរឆ្លងស្ពានឈើជិត ៤០០ម៉ែត្រជាមុនសិន។ ទេសចរ ត្រូវដើរកាត់ទឹក តាមស្ពានឈើ នៃកណ្តាលបារាយណ៍នាគព័ន្ធ និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ បារាយណ៍នេះ មានបណ្តោយ ៣៦០០ម៉ែត្រ និងទទឹង ៩៣០ម៉ែត្រ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះកេសូរក្នុងពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ស្ថិតលើដីកោះមួយ ដែលមានស្រះជុំវិញចំនួន៤ និងបារាយណ៍យ៉ាងធំមួយនៅខាងក្រៅ។ នាពេលបច្ចុប្បន្នប្រាសាទនាគព័ន្ធ បានក្លាយជាទីតាំងទេសចរណ៍វប្បធម៌ ជំនឿ និងសាសនាមួយ ក្រៅពីប្រាសាទផ្សេងទៀតក្នុងខេត្តសៀមរាប។ សម្រាប់ សុំសេចក្ដីសុខ និងសុំទឹកលុបមុខ នៅប្រាសាទនាគព័ន្ធផងដែរ៕



















Tag:
 ប្រាសាទនាគព័ន្ធ
  ស្ពានឈើ
© រក្សាសិទ្ធិដោយ thmeythmey.com