ជាតិ
អាជ្ញាធរចេញលិខិតព្រមានជាថ្មី ចំពោះអាជីវករដែលបន្តយកចំណីផ្លូវជាតិលេខ៤ ធ្វើអាជីវកម្ម ​
09, Oct 2023 , 4:40 pm        
រូបភាព
 រូបភាព៖ រដ្ឋបាលស្រុកភ្នំស្រួច
រូបភាព៖ រដ្ឋបាលស្រុកភ្នំស្រួច
ភ្នំពេញ៖ ​​ រដ្ឋបាលស្រុកភ្នំស្រួច បានចេញលិខិត​ព្រ​មាន​​ជាថ្មី ទៅកាន់អាជីវករទាំងអស់ ដែលបាន​យក​ចំណីផ្លូវជាតិលេខ៤ ជាពិសេសម្ដុំផ្សារត្រពាំងក្រឡឹង និងត្រែង​ត្រយឹង ​ធ្វើអាជីវកម្ម ឱ្យរុះរើកន្លែងលក់ចេញជាបន្ទាន់ មុនអាជ្ញាធរមានចំណាត់ការ។ លិខិតព្រមានជាលើកទី២​នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា ក្រុមអាជីវករ នៅបន្តលក់ដូរលើចំណីផ្លូវជាតិលេខ៤នេះដដែល។

 
បើតាមលិខិតរបស់រដ្ឋបាលស្រុកភ្នំស្រួច ដែលចេញផ្សាយនៅថ្ងៃទី៩ ខែតុលានេះ ចំណី​ផ្លូវជាតិលេខ៤ ម្ដុំផ្សារត្រពាំងក្រឡឹង ផ្សារតាឡាន និងផ្សារត្រែងត្រយឹង ត្រូវបានពលរដ្ឋយកទៅសងសំយ៉ាប តាំងលក់ទំនិញ រទេះលក់អាហារ ស្លាកយីហោ និងចំណតយានយន្តគ្រប់ប្រភេទ។ ទង្វើនេះ ត្រូវបានអាជ្ញាធរអះអាងថា បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្លាប់ និងបង្កការកក់ស្ទះចរាចរណ៍។ 
 
ជាគោលការណ៍ ផ្លូវជាតិលេខ៤ ត្រូវដកគម្លាតពីចំណីផ្លូវប្រវែង១.៥ ម៉ែត្រទាំងសងខាង និងនៅតាមផ្លូវបេតុងសំខាន់ៗ ក្នុងទីប្រជុំជនមួយចំនួនទៀតត្រូវថយពីចិញ្ចើមផ្លូវប្រវែង៣ម៉ែត្រ ទាំងសងខាងផងដែរ៕ 
 
 
 

Tag:
 រដ្ឋបាលស្រុកភ្នំស្រួច
  ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com