កីឡាអន្តរជាតិ
អន្តរជាតិ
សុនខយន្ត ក្លាយជាអ្នកស្ម័គ្រចិត្តដ៏លេចធ្លោ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅចិន
10, Oct 2023 , 8:39 am        
រូបភាព
ការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅក្នុងទីក្រុងហាងចូវ ប្រទេសចិន បានប្រើប្រាស់សុនខយន្តដើម្បីសម្រួលការងារជាមួយក្រុមអ្នកស្ម័គ្រចិត្តប្រមាណ៣ម៉ឺននាក់ ក្នុងការប្រកួតទាំងមូល។ ឆ្កែយន្ត ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលទស្សនាការប្រកួតកីឡានានាអំឡុងព្រឹត្តិការណ៍។



សុនខយន្តជើង ៤ បានបម្រើការងារដល់អ្នកដឹកជញ្ជូននៅក្នុងព្រឹត្តិការណ៍ នៃប្រភេទកីឡាអត្តពលកម្ម ដោយសុនខយន្តទាំងនោះបានជួយនាំយកឧបករណ៍ប្រើប្រាស់រួចពេលប្រកួត ត្រឡប់ទៅដល់អត្តពលិក នៅទីតាំងដែលពួកគេបានអង្គុយសម្រាក។
 
បើតាមកីឡាការិនីលើប្រភេទកីឡាចោលលំពែង Marina Saito សញ្ជាតិជប៉ុន បានបង្ហាញភាពភ្ញាក់ផ្អើលទៅលើសុនខយន្តជើង ៤ ដែលបានយកឧបករណ៍ប្រកួតវិលត្រឡប់មកកាន់រូបនាងវិញដល់ទីតាំងដែលនាងបានសម្រាក។ Marina Saito បាននិយាយដូច្នេះថា ៖ «វាពិតជាគួរឱ្យស្រលាញ់ ខ្ញុំទើបតែបានឃើញរឿងបែបនេះលើកដំបូងតែប៉ុណ្ណោះ។»។
  


មនុស្សប្រមាណ ៥០ ត្រូវបានដាក់បម្រើការនៅក្នុងកីឡដ្ឋានដែលជាទីតាំងប្រម៉ូលផ្តុំនៃការប្រកួត សម្រាប់សម្រួលដល់កីឡាករ មិនតែប៉ុណ្ណោះការប្រកួតកីឡាវាយសីក៏មានប្រើប្រាស់មនុស្សយន្តដើម្បីជួយសម្រួលការងារផងដែរពីសំណាក់ម្ចាស់ផ្ទះចិន។ 
 
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន មនុស្សយន្តខ្លះអាចរាំងជាក្រុមក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកដែលបានចូលមកទស្សនាការប្រកួត។ មនុស្សយន្តដែលត្រូវបានប្រើប្រាស់ក្នុងចំណោមក្រុមការងារស្ម័គ្រចិត្តទាំងនោះត្រូវបានគេដាក់ឈ្មោះថា វីរបុរសដែលមិនធ្លាប់មាន «Unsung Heroes»។
 
មនុស្សយន្តខ្លះដែលបានដាក់សម្រាប់បម្រើដល់ការប្រកួត គឺជាទីកន្លែងសម្រាប់ផ្តល់នូវព័ត៌មានដ៏សម្បូរបែបពីការប្រកួត ដោយក្នុងមនុស្សយន្តទាំងនោះមានកម្មវិធីមាតិការប្រមាណជាង ៣សែនមាតិការ ដើម្បីសម្រួលដល់អ្នកគាំទ្រដែលបានចូលទៅទស្សនាការប្រកួត៕
 
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com