កីឡាអន្តរជាតិ
អន្តរជាតិ
លោក Deschamps គ្រូបារាំង រិះគន់ FIFA ជុំវិញការរៀប World Cup ឆ្នាំ២០៣០
10, Oct 2023 , 8:59 pm        
រូបភាព
លោក Didier Dechamps អ្នកចាត់ការក្រុមជម្រើសជាតិបារាំង បានរិះគន់គម្រោងការប្រកួត World Cup 2030 របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដោយលោកបានលើកឡើងថាគ្មានភាពស៊ីចង្វាក់គ្នានៃកីឡា និងសីលធម៍ នៃការប្រកួត។



កាលពីសប្តាហ៍មុន FIFA បានប្រកាសអំពីការប្រកួតព្រឹត្តិការណ៍បាល់ទាត់បុរស World Cup 2030 អាចនឹងធ្វើឡើងនៅប្រទេសចំនួន ៦ មកពីទ្វីបចំនួន ៣ផ្សេងគ្នា ដែលជាគម្រោងនៃការប្រារព្ធខួប ១០០ឆ្នាំ នៃការកើតឡើងឡើងនៃពានរង្វាន់បាល់ទាត់ពិភពលោក។
 
«ហួសពីការពិតដែលថាវាជានិន្នាការមួយ ការៀបចំការប្រកួតលើប្រទេសជាច្រើន វាក៏មានទិដ្ឋភាពប្លែកនៃការប្រកួតចំនួន ៣ ដែលត្រូវធ្វើឡើងនៅទ្វីបអាម៉េរិកខាងត្បូងផងដែរ។ ខ្ញុំមិនដឹងឡើយថាមានប្រទេសណាខ្លះនឹងត្រូវស្ថិតក្នុងគម្រោងនេះ វានឹងមានន័យថាបណ្តាប្រទេសនៅអាមេរិកខាងត្បូងនឹងទទួលបានអត្ថប្រយោជន៍មួយបន្ទាប់ពីប្រទេសផ្សេងទៀតត្រូវផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់ម្តងហើយម្តងទៀត។ ខ្ញុំមិនដឹងឡើយថានរណាបង្កើតនៅការសម្រេចចិត្តនេះ ប៉ុន្តែខ្ញុំមិនលាក់អ្នកពីការពិតទេ ខ្ញុំគិតថាវានឹងគ្មានភាពស៊ីចង្វាក់គ្នានៅក្នុងកម្រិតកីឡា និងសីលធម៍។»។ លោក Deschamps បាននិយាយបែបនេះក្នុងសន្និសីទកាសែត។
 
បារាំងមានការប្រកួតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដោយត្រូវជួបក្រុមហូឡង់ ហើយប្រសិនបើពួកគេឈ្នះការប្រកួតនោះ បារាំងនឹងឈ្នះកៅអីឡើងទៅកាន់ការប្រកួតពានរង្វាន់អឺរ៉ុបនៅប្រទេសអាល្លឺម៉ង់។
 
សំណើររបស់ប្រទេសម៉ារ៉ុក, អេស្ប៉ាញ និងព័រទុយហ្កាល់ ត្រូវបានទទួលស្គាល់ពីសំណាក់ FIFA ដើម្បីអនុញ្ញាតឱ្យពួកគេរៀបចំការប្រកួត ខណៈដែលការប្រកួតបើកឆាកចំនួន ៣ ត្រូវធ្វើឡើងនៅប្រទេសអ៊ុយរូហ្កាយ, អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ក្នុងគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។
 
កាលពីឆ្នាំ ១៩៣០ ការប្រកួតព្រឹត្តិការណ៍ World Cup លើកដំបូងបានធ្វើឡើងនៅក្នុងទីក្រុង Montevideo នៃប្រទេសអ៊ុយរូហ្កាយ ដែលកីឡដ្ឋាន Centenario ជាទីកន្លែងរៀបចំការប្រកួតបាល់ទាត់ពិភពលោកជុំផ្តាច់ព្រ័ត្រ។ ប្រទេសអ៊ុយរូហ្កាយ, អាហ្សង់ទីន និងប៉ារ៉ាហ្កាយ នឹងឈ្នះកៅអីស្វ័យប្រវត្តិពីការរៀបចំការប្រកួតបើកឆាកចំនួន ៣ នោះ៕

Tag:
 Didier Dechamps
  World Cup 2030
© រក្សាសិទ្ធិដោយ thmeythmey.com