អន្តរជាតិ
មេដឹកនាំ​តួកគី​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន​និង​ប្រធានាធិបតី​អ៊ីស្រាអែល
10, Oct 2023 , 9:59 pm        
រូបភាព
រូបថតផ្គុំនេះដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ បង្ហាញរូបលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន (ឆ្វេង) លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី (កណ្តាល) និងលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល (ស្តាំ)។
រូបថតផ្គុំនេះដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ បង្ហាញរូបលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន (ឆ្វេង) លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី (កណ្តាល) និងលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល (ស្តាំ)។
ដោយ: VOA
ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas និង​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Isaac Herzog។ នេះ​បើ​យោង​តាម​ការិយាល័យ​ព័ត៌មាន​របស់​លោក។



លោក Erdogan និង​លោក Abbas បាន​ពិភាក្សា​គ្នា​អំពី​ជម្លោះ​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​រវាង​អ៊ីស្រាអែល​និង​ក្រុម​យុទ្ធជន​ហាម៉ាស់។ សេចក្តី​ប្រកាស​មួយ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ព័ត៌មាន​របស់​លោក បាន​ឱ្យ​ដឹង​ថា៖ «លោក​ប្រធានាធិបតី Erdogan បាន​ថ្លែង​ថា ប្រទេស​តួកគី​កំពុង​ប្រឹងប្រែង​បញ្ចប់​ជម្លោះ​នៅ​ក្នុង​តំបន់ ហើយ​ធានា​ភាព​ស្ងប់ចិត្ត​តាម​តែ​អាច​ធ្វើទៅបាន»។
 
សេចក្តី​ប្រកាស​ដដែល​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ហៅ​ទូរសព្ទ​របស់​លោក​ទៅកាន់​លោក​ប្រធានាធិបតី Herzog «លោក​ប្រធានាធិបតី Erdogan បាន​សង្កត់​ធ្ងន់​ថា​ រាល់​ជំហាន​ទាំងឡាយ​ណា​ដែល​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ហ្គាហ្សា​រង​គ្រោះ ទាំង​ក្នុង​រូបភាព​សហមូហភាព និង​ទាំង​អចេតនា​ នឹង​បង្កើន​ឱ្យ​មាន​ទុក្ខ​លំបាក​វេទនា​និង​ការ​រីក​រាលដាល​នូវ​អំពើ​ហិង្សាកាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់»។ ​
 
លោក Erdogan ក៏​បាន​ប្រាប់​សមភាគី​អ៊ីស្រាអែល​របស់​លោកថា៖ «ការ​ធ្វើ​សកម្មភាព​ចាំបាច់​របស់​អ៊ីស្រាអែលដើម្បី​ប្រយោជន៍​រួម ដោយ​បង្កើត​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់​ឱ្យ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅបាន ពិតជា​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​របស់​តំបន់​នេះ​ទាំងមូល»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com