ជាតិ
វីដេអូ
ភ្ជុំបិណ្ឌ៖ អ្នកលក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ថាឆ្នាំនេះលក់មិនសូវដាច់ដូចឆ្នាំមុន
×
ភ្នំពេញ៖ អាជីវករ លក់សម្លៀកបំពាក់ប្រពៃណីខ្មែរ តែងដាក់តាំងសម្លៀកបំពាក់គ្រប់ម៉ូត ទៅតាមរដូវការបុណ្យទាននានា ជាពិសេស ពលរដ្ឋ ដែលស្លៀកបំពាក់ប្រពៃណីខ្មែរ ទៅវត្តអារាម។ ដោយឡែក ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ អាជីវករ ក្នុងផ្សារអូរឫស្សី ក៏បានដាក់លក់ហូល ផាមួង ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរជាហូរហែផងដែរ។ ទន្ទឹមនឹងនេះ អាជីវករនៅក្នុងផ្សារនេះ បានលើកឡើងថា ការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរនារដូវបុណ្យភ្ជុំបិណ្ឌ ហាក់ថមថយជាងឆ្នាំមុន ដោយសារមិនសូវមានអតិថិជន មកទិញសម្លៀកបំពាក់ដូចរាល់ឆ្នាំនោះឡើយ។ បើទោះជាមិិនសូវមានភ្ញៀវច្រើន តែអាជីវករ រំពឹងថានឹងមានអ្នកទិញច្រើន នៅពេលកៀកភ្ជុំបិណ្ឌ។
សូមលោកអ្នក អញ្ជើញទស្សនាវីដេអូដូចតទៅ៖
Tag:
ThmeyThmey
សម្លៀកបំពាក់ប្រពៃណីខ្មែរ
ភ្ជុំបិណ្ឌ
អាជីវករ
© រក្សាសិទ្ធិដោយ thmeythmey.com