កីឡាអន្តរជាតិ
អន្តរជាតិ
Casemiro នឹងខកខានលេងឱ្យបិសាចក្រហមទល់នឹង Sheffield ព្រោះបញ្ហារបួស
20, Oct 2023 , 3:09 pm        
រូបភាព
ខ្សែបម្រើ Casemiro របស់ក្រុម Manchester United នឹងខកខានបង្ហាញវត្តមានសម្រាប់ជំនួប Premier League ទល់នឹងក្រុម Sheffield United បន្ទាប់ពីរូបគេបានរងរបួស អំឡុងពេលបំពេញបេសកកម្ម ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល។ នេះបើតាមក្លិបបិសាចក្រហមប្រកាសនាថ្ងៃទី១៩ ខែតុលា។



Casemiro បានអវត្តមានសម្រាប់ការហ្វឹតហាត់ ក្រោយជួយក្រុមជម្រើសជាតិរួចមក។ ខ្សែបម្រើវ័យ ៣១ឆ្នាំ បានលេងឱ្យក្រុមប្រេស៊ីល នៅក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាមេរិកខាងត្បូង ក្នុងការប្រកួតស្មើ​ ១-១ ទល់ នឹងក្រុមវ៉េណេស៊ុយអេឡា ។ ការប្រកួតនោះ រូបគេលេងបានត្រឹមតែ ៧៩នាទីប៉ុណ្ណោះ។ ការប្រកួតទីពីរប្រេស៊ីលចាញ់អ៊ុយរូហ្កាយលទ្ធផល ២-០។
 
«Casemiro នៅតែស្ថិតនៅក្នុងប្រេស៊ីល ហើយស្ថិតតាមយោបល់របស់ក្លិប រូបគេត្រូវសម្រាកដើម្បីវិលត្រឡប់មកវិញឱ្យបានលឿន តាមដែលអាចធ្វើទៅបានពីបញ្ហាតូចមួយ ដែលបានលើកឡើងនៅពេលគេលេងឱ្យប្រទេសរបស់គេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Man United។
 
ខ្សែបម្រើការពារសញ្ជាតិប្រេស៊ីលត្រូវបានរំពឹងថា នឹងវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Carrington នៅដើមសប្តាហ៍ក្រោយ ដើម្បីបន្តហ្វឹកហាត់ជាមួយក្រុមឡើងវិញ។
 
យ៉ាងណា Casemiro ក៏នឹងខកខានបង្ហាញខ្លួនសម្រាប់ជំនួបទល់នឹងក្រុម Copenhagen នៅក្នុងជំនួប UEFA Champions League នៅថ្ងៃទី២៤ ខែតុលា ប​ន្ទាប់ពីទទួលបានកាតក្រហមនៅក្នុងការប្រកួតចាញ់លទ្ធផល ៣-២ ក្រោមថ្វីជើងក្រុម Galatasaray កាលពីថ្ងៃទី៣ ខែតុលា៕
 

Tag:
 Casemiro
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com