ជាតិ
អត្ថបទពាណិជ្ជកម្ម
អត្ថប្រយោជន៍នៃការផឹកទឹកតែមានអ្វីខ្លះ?
21, Oct 2023 , 9:19 am        
រូបភាព
ជាមួយនឹងអត្ថប្រយោជន៍ដល់សុខភាពជាច្រើន វាគ្មានអ្វីចម្លែកទេដែលថា តែ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅលើពិភពលោកបន្ទាប់ពីទឹក ដោយមានមនុស្សជាង ២ ពាន់លាននាក់ផឹកវាជារៀងរាល់ថ្ងៃ។ តែ មានច្រើនប្រភេទណាស់នៅលើទីផ្សារ មានជាប្រភេទតែពិត(True teas) និង តែសុខភាព(Herbal teas)។ តែពិត ត្រូវ​បាន​គេ​ច្នៃ​ចេញ​ពី​ស្លឹក​របស់​ដើមតែដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន និង​អាស៊ី​បូព៌ា។ ចំណែក តែសុខភាព (Herbal teas) មិនបានផលិតពីស្លឹកតែទេ។
 
តើការផឹកទឹកតែមានអត្ថប្រយោជន៍អីខ្លះ?
 

  • មាន​សារធាតុប្រឆាំងនឹង​ជំងឺ៖ វាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុដែលលើកកម្ពស់សុខភាព។ វាអាចការពារអ្នកពីជំងឺដូចជា មហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងការឡើងសម្ពាធឈាមខ្ពស់ ការពារការធាត់ ឬលើសទម្ងន់ និងធ្វើឲ្យប្រសើរឡើងនូវសុខភាពខួរក្បាល។
  • មានឥទ្ធិពលវិជ្ជមានដល់ផ្លូវអារម្មណ៍៖ កាត់បន្ថយស្រ្តេស និងភាពតានតឹង។ តែសុខភាពខ្លះជួយសម្រួលដល់ការគេងរបស់អ្នក និងបំបាត់ការឈឺចាប់​នៅពេល​មាន​រដូវចំពោះស្រ្តី។ 
  • តែក្តៅអាចការពារប្រឆាំងនឹងជំងឺដក់ទឹកក្នុងភ្នែក ដែលជាជំងឺភ្នែក និងជាមូលហេតុចម្បងនៃភាពពិការភ្នែកដែលមិនអាចត្រឡប់វិញបាន។
  • ជួយឲ្យអ្នកមានភាពកក់ក្តៅ៖ ការផឹកភេសជ្ជៈក្តៅ អាចផ្ដល់ការឆ្លើយតបដល់សីតុណ្ហភាពរបស់រាងកាយ។
ប្រភព៖
 


សម្របសម្រួលដោយ ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com