ជាតិ
ព្រះមហាក្សត្រ នឹងយាងសម្ពោធដាក់ប្រើប្រាស់ស្ពានហាលអង្គរវត្ត​ នៅថ្ងៃទី៤វិច្ឆិកា
22, Oct 2023 , 5:59 pm        
រូបភាព
ព្រះមហាក្សត្រ នឹងយាងចូលរួម ព្រះរាជពិធីសម្ពោធដាក់ប្រើប្រាស់ស្ពានហាលអង្គរ។
ព្រះមហាក្សត្រ នឹងយាងចូលរួម ព្រះរាជពិធីសម្ពោធដាក់ប្រើប្រាស់ស្ពានហាលអង្គរ។
សៀមរាប៖ ព្រះកុរណា ព្រះបាទ នរោត្ដម សីហមុនី នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី៤វិច្ឆិកា ឆ្នាំ២០២៣ ក្រោយចំណាយពេលជួសជុលអស់ជាង៧ឆ្នាំមក។

 
លិខិតជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បន្ទាប់ពីព្រះរាជពិធីចប់ ស្ពានហាលនេះ នឹងត្រូវប្រើប្រាស់ ជាច្រកចូលទៅទស្សនាប្រាសាទអង្គរវត្ត។ ចំណែក ស្ពានបណ្ដែតទឹក ជាច្រកចេញសម្រាប់ទេសចរ។ 
 
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានជួសជុលក្នុងឡើងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ស្ពានហាលនេះ មានប្រវែង១៩០ម៉ែត្រ, ទទឹងជាង១១ម៉ែត្រ និងកម្ពស់ជាង៤ម៉ែត្រ ដោយសាងសង់ឡើង ពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគទាំងសងខាង៕ 
 

Tag:
 ThmeyThmey
  បើកសម្ពោធ
  ស្ពានហាល
 ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com