ជាតិ
មន្ទីរពេទ្យរដ្ឋដែលធំជាងគេបង្អស់នៅកម្ពុជា នឹងបើកដំណើការផ្លូវការ​​​នៅ​​ថ្ងៃ​ស្អែក
23, Oct 2023 , 8:59 pm        
រូបភាព
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមន្ទីរពេទ្យរដ្ឋធំជាងគេបង្អស់នៅប្រទេសកម្ពុជា នឹង​ត្រូវ​ដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ តុលា ឆ្នាំ២០២៣។ ​សម្តេច ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្ត្រីកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីសម្ពោធនេះ។

មន្ទីរពេទ្យតេជោសន្តិភាព ​បានចាប់ផ្តើមសាងសង់កាលពីខេកុម្ភៈ ឆ្នាំ២០២២ នៅ​លើ​ផ្ទៃ​ដី​ជាង៧.៥ហិកតា ជាប់វិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​ភ្នំពេញ ។ 
មន្ទីរពេទ្យនេះ មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារសម្រាក​ព្យា​បាល​​កម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល ជាច្រើនដែលអាច​ដាក់គ្រែ​សម្រាប់​អ្នក​ជំងឺជិត ១ម៉ឺនគ្រែ និងបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com