ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ២៥ ខែតុលា ម៉ោង ៤រសៀល
24, Oct 2023 , 12:08 pm        
រូបភាព
​ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ ធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ ដែលម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។

អតិថិជន អេ អឹម​ ខេ ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេង AMK ល្បងប្រាជ្ញា សប្បាយៗ និងប្ដូរពិន្ទុដើម្បីទទួលយកឱកាសទៅផ្សងសំណាងក្នុងការចាប់រង្វាន់ដែលទឹកប្រាក់សរុបចំនួន ៧០លានរៀល។ អេ អឹម ខេ ក៏បានផ្សាយបន្តផ្ទាល់ការចាប់រង្វាន់រកអ្នកឈ្នះជាច្រើននាក់ និងច្រើនសប្ដាហ៍រួចមកហើយដែរ។​ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នឹងមានការចាប់រង្វាន់ស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ទៀត ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។ សម្រាប់អតិថិជនថ្មី ដែលមិនទាន់បានលេងលោកអ្នកអាចធ្វើការទាញយកកម្មវិធីនៅទីនេះ (Link)  ហើយធ្វើប្រតិបត្តិការដូចជា បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាមនិងបង់វិក្កយបត្រផ្សេងៗដើម្បីទទួលបានពិន្ទុ។ 


 
វិធីសាស្រ្ដទទួលបានពិន្ទុ៖
អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖
  • បញ្ចូលលុយទូរស័ព្ទ
  • បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម
  • បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន
  • បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប
  • បង់ថ្លៃការសិក្សា
  • និងបង់វិក្កយបត្រផ្សេងៗ
ការប្ដូរពិន្ទុ៖
  • ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)
  • ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)
លក្ខន្ដិក៖
  • ប្តូរ ៥ពិន្ទុ ទទួលបាន​ឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង (ឧ. ៥ពិន្ទុ = x1)
  • ប្តូរ ២ពិន្ទុ ទទួលបាន​ឱកាសលេងឆ្លើយសំណួរល្បងប្រាជ្ញាម្តង​ (ឧ. ២ ពិន្ទុ = x1)
  • ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា​ និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។
  • ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។
  • អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។
  • ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។
  • ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១​:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។
  • គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។
***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
 
(អត្ថបទពាណិជ្ជកម្ម)
 
AMK - ស្កេនបង់ភ្លើង
AMK-បង់ថ្លៃទឹក

AMK - បង់ធានារ៉ាប់រង

 AMK - បង់វិក្កយបត្រ

© រក្សាសិទ្ធិដោយ thmeythmey.com