សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រេងធ្លាក់ចុះទាបបំផុតចាប់តាំងពីដើមខែតុលា
24, Oct 2023 , 9:29 pm        
រូបភាព
តម្លៃប្រេង Brent បានបិទនៅថ្ងៃទី២៣ ខែតុលាធ្លាក់ចុះ ២,៥ភាគរយមកត្រឹម ៨៩,៨៣ដុល្លារក្នុងមួយប៉ារ៉ែល ខណៈប្រេង WTI ធ្លាក់ចុះ ២,៩ភាគរយមកត្រឹម ៨៥,៤៩ដុល្លារក្នុងបារ៉ែល។ ប្រេងប្រភេទទាំងពីរនេះបានធ្លាក់ចុះមកកម្រិតថ្លៃទាបបំផុតចាប់តាំងពីដើមខែតុលា។

 
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះជាង២ភាគរយនៅថ្ងៃទី២៣ ខែតុលា ដោយសារកិច្ចខិតខំប្រឹងប្រែងការទូតនៅមជ្ឈិមបូព៌ាដើម្បីគ្រប់គ្រងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនអំពីហានិភ័យនៃការរំខានការផ្គត់ផ្គង់។
 
តម្លៃប្រេង Brent បានបិទសន្ទស្សន៍ជួញដូរធ្លាក់ចុះ ២,៣៣ដុល្លារ ឬ ២,៥ភាគរយមកនៅត្រឹម ៨៩,៨៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង WTI អាម៉េរិកធ្លាក់ចុះ ២,៥៩ដុល្លារ ឬ ២,៩ភាគរយមកត្រឹម ៨៥,៤៩ដុល្លារក្នងមួយបារ៉ែល។ ប្រេងទាំងពីរប្រភេទនេះ បានធ្លាក់ចុះតម្លៃប្រចាំថ្ងៃដ៏ច្រើនបំផុតចាប់តាំងពីដើមខែតុលា ។
 
មេដឹកនាំអឺរ៉ុបដែលធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងសប្តាហ៍នេះ បានអំពាវនាវឱ្យបញ្ឈប់ជម្លោះ ដើម្បីប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សាអាចទទួលបានជំនួយ ហើយអង្គការ​សប្បុរសធម៌​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ពី​​អេហ្ស៊ីប​ទៅ​កាន់​តំបន់កាហ្សាកាល​ពី​ចុង​សប្តាហ៍។
 
យោងតាមអ្នកវិភាគ Phil Flynn នៃក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Price Futures Group ហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងបានថយចុះ។
 
ប្រភេទប្រេងទាំងពីរបានកើនឡើងក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ដែលប្រឈមនឹងលទ្ធភាពនៃការរំខានការផ្គត់ផ្គង់នៅមជ្ឈឹមបូព៌ា ដែលជាតំបន់ផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ពិភពលោកប្រសិនបើជម្លោះរីករាលដាល៕ 
 

Tag:
 ប្រេង
  អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com