ជាតិ
អត្ថបទពាណិជ្ជកម្ម
OPPO Find N3 Series ស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ ២០២៣ ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ!
27, Oct 2023 , 7:02 pm        
រូបភាព
ដោយ: ថ្មីៗ
នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន ២ ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ ២ ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។
 
ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។
 


ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង ២ ម៉ូដែលចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ២០២៣ នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា ៖
 
•Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា ៖
         ▪️  បណ្ណធានាអេក្រង់រយៈពេល 6ខែ 
         ▪️ កាសឥតខ្សែ Enco Air3
         ▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ
 
•Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា ៖
         ▪️ បណ្ណធានាអេក្រង់រយៈពេល ៦ខែ 
         ▪️ ស្រោមការពារទូរស័ព្ទ
         ▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល ១២ខែ
 
ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង ៣ រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «OPPO Find N3 នេះគឺប្រើប្រាស់បានគ្រប់កាលៈទេសៈ ទាំងក្នុងការបំពេញការងារផ្សេងៗ មិនថានៅក្នុងការិយាល័យ ឬនៅខាងក្រៅនោះទេ OPPO Find N3 នេះស្រាលស្រួលកាន់ អាចបត់បាន ដូចជាមានការចាំបាច់ក្នុងការប្រជុំតាមអនឡាញភ្លាមៗ គឺយើងអាចប្រើជំនួសកុំព្យូរទ័រ និងថេបប្លេតបាន មានអេក្រង់ធំ និងអាចបញ្ឈរបាន។ លើសពីនោះ សមត្ថភាពថ្មរបស់វា គឺប្រើប្រាស់បានយូរជាងស្មាតហ្វូតធម្មតាដទៃទៀត គឺកាន់ថ្មបានយូរ ដែលធ្វើអោយយើងបំពេញការងារផ្សេងៗក្នុងមុខជំនួញរបស់យើងបានយ៉ាងរលូត»។​

បន្ថែមពីនោះ ស្មាតហ្វូនដែលស្រាលហើយមានអេក្រង់ធំដូចជា OPPO Find N3 គឺជាជម្រើសទី១សម្រាប់អ្នកគ្រប់គ្នា មិនថាម្ចាស់ក្រុមហ៊ុន អ្នកជំនួញ ឬអ្នកប្រកបរបរដែលប្រើប្រេាស់ស្មាតហ្វូតច្រើនគឺសាកសមខ្លាំងណាស់ ដោយ​ OPPO Find N3 គឺមិនងាយឡើងកម្ដៅខ្លាំងនោះទេ។ 
 
សម្រាប់ ព្រះនាងតូច ជេនណា មានបន្ទូលថា «នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Find N3 Series។ នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ edit។»
 




















 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com