ជាតិ
កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
28, Oct 2023 , 4:10 pm        
រូបភាព
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង និងប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ទី១ ខែវិច្ឆិកា។



បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង  និងមានលំហូរខ្យល់បក់មកពីទិសខាងជើងនិងទិសឦសាន និងពីទិសអាគេ្នយ៍ ផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង អាចបង្កើតបានជាពពកភ្លៀងមកលើកម្ពុជា។
 
ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាបពីថ្ងៃទី២៨ ដល់២៩ ខែតុលានេះ។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ 
 
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប។ ទន្ទឹមនឹងនោះ តំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ៕

Tag:
 ភ្លៀងធ្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com