ជាតិ
បទសម្ភាសន៍
បាក់ឌុប
វីដេអូ
៤ចំណុច ដែលបេក្ខជនប្រឡងបាក់ឌុប គួរធ្វើមុនពេលប្រឡង ១សប្ដាហ៍ 
×![]()
យុវជន សឿង ភីរុន សិស្សនិទ្ទេស A ឆ្នាំ២០២២ បានចែករំលែកបទពិសោធន៍៤ចំណុច ដែលគួរធ្វើក្នុងរយៈពេល ១សប្ដាហ៍មុនពេលប្រឡង។ បើតាមអតីតសិស្សនិទ្ទេស Aរូបនេះ សិស្សានុសិស្សទាំងអស់ ត្រូវថែទាំសុខភាព, កុំដាក់សម្ពាធលើខ្លួនឯង, ការត្រៀមខ្លួន និងរំឭកមេរៀន។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយយុវជន សឿង ភីរុន អតីតសិស្សនិទ្ទេស A ដូចតទៅ៖
កត្តាសុខភាព យុវជន សឿង ភីរុន ចង់ផ្ដោតលើការទទួលទានអាហារណាដែលជំនួយដល់សុខភាព, ឆាប់ចូលគេង, ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។ លើសពីនេះ កុំព្យាយាមដាក់សម្ពាធទៅលើខ្លួនឯង ដោយតាំងចិត្តថា ធ្វើឱ្យអស់ពីលទ្ធភាព, ស្វែងរកអ្វីដែលជាការលើកទឹកចិត្ត, គិតថាការប្រឡងដូចទៅនឹងការប្រឡងនៅក្នុងថ្នាក់។ ភីរុន បន្តថា សិស្សត្រៀមប្រឡង ក៏ត្រូវត្រៀមខ្លួនផងដែរ។ ចំណុចនេះ គឺត្រូវរៀបចំសម្ភារសម្រាប់ត្រៀមប្រឡងឱ្យបានគ្រប់, កាតសិស្ស និងនាឡិកា។ ដោយឡែក ចំណុចសំខាន់ចុងក្រោយ គឺការរំឭកមេរៀន លើមុខវិជ្ជាទាំង៧ សម្រាប់ការប្រឡង។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com