ជាតិ
បាក់ឌុប
វីដេអូ
យុវសិស្ស ម៉ុន មនីវឌ្ឍនា អង្គុយនៅមាត់ស្រះរម្លឹកមេរៀនប្រឡងបាក់ឌុប 
×![]()
ភ្នំពេញ៖ យុវជន ម៉ុន មនីវឌ្ឍនា គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក។ មនីវឌ្ឍនា ក៏ជាបេក្ខជនមួយរូប ក្នុងចំណោមបេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៣នេះ។ ឆ្លៀតពីការសិក្សា២ទៅ៣ម៉ោង វឌ្ឍនា តែងមកអង្គុយនៅមាត់ស្រះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីរម្លឹកមេរៀន។
ការរម្លឹកមេរៀននៅមាត់ស្រះ ធ្វើឱ្យអារម្មណ៍ របស់វឌ្ឍនា ស្ងប់ និងឆាប់ចាំផងដែរ។ បើតាមយុវជនសិស្សរូបនេះ ការខិតខំប្រឹងប្រែងរបស់គេ ដើម្បីទទួលបានលទ្ធផលល្អ សម្រាប់ខ្លួនឯង និងគ្រួសារ។ ក្រៅពីទន្ទេញមេរៀន វឌ្ឍនា ក៏បានប្រឹងធ្វើលំហាត់នានា ដែលលោកគ្រូ អ្នកគ្រូបានបង្រៀនកន្លង។
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
Tag:
ThmeyThmey25
បាក់ឌុប
ម៉ុន មនីវឌ្ឍនា
© រក្សាសិទ្ធិដោយ thmeythmey.com