ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
ចំណុចខ្លះដែលអ្នកគួរដឹងពីជំងឺពងបែកដៃ ជើង និងក្នុងមាត់
31, Oct 2023 , 10:29 am        
រូបភាព
ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារ កំពុងមានកើតឡើងទៅលើកុមារមួយចំនួន​នៅក្នុង​ប្រទេសកម្ពុជា​។ តើជំងឺពងបែកដៃ ជើង និងក្នុងមាត់ជាជំងឺអ្វី? មានរោគ​សញ្ញា​អ្វីខ្លះ? ហើយអាចការពារតាមវីធីណា?



ជំងឺពងបែកដៃ ជើង និងក្នុងមាត់ (HFMD) គឺជាជំងឺឆ្លងមួយ ដែលកើតមានញឹកញាប់ចំពោះទារក និងកុមារ។ វាបង្កឡើងដោយ​វីរុសមួយចំនួនដូចជា Coxsackieviruses, និង Enterovirus 71 (EV71)។ ប៉ុន្តែចំពោះមេរោគ Enterovirus 71 (EV71) អាចបង្កជាផលវិបាកធ្ងន់ធ្ងរបាន។
 
រោគសញ្ញារបស់ជំងឺមានដូចជា៖
  • ចាប់ផ្តើមដោយក្ដៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងជាញឹកញាប់ឈឺបំពង់ក។
  • មួយ ឬពីរថ្ងៃបន្ទាប់ មានជាដំបៅឈឺក្នុងមាត់ មានចំណុចពណ៌ក្រហមតូចៗដែលចេញជាពង និងវិវត្តទៅជាដំបៅ។ វាអាចកើតឡើងនៅលើអណ្តាត អញ្ចាញ ថ្ពាល់ បាតដៃ និង បាតជើង ឬកើតនៅលើកំប៉េះគូទ និង អវៈយវៈភេទ។
  • អ្នកជំងឺមួយចំនួនអាចមិនមានរោគសញ្ញាផងដែរ ឬអាចមានតែកន្ទួល ឬដំបៅក្នុងមាត់។
  • អ្នកជំងឺមួយចំនួនតូចអាចមាន រោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើម ដែលវិវត្តន៍ជាជំងឺធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស។​
តើជំងឺពងបែកដៃ ជើង និងក្នុងមាត់ឆ្លងដោយរបៀបណា? និងអាចការពារបានតាមវិធីណាខ្លះ?

ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ដោយការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃដែលចេញពីពងបែក លាមកនៃអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។
 
ដូចនេះដើម្បីការពារពីការឆ្លងយើងត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយទឹកនឹងសាប៊ូ ឬទឹកអាល់កុល ជាពិសេសក្រោយប៉ះអ្នកជំងឺ វត្ថុរាវចេញពីអ្នកជំងឺ វត្ថុជុំវិញអ្នកជំងឺ និងមុនពេលប៉ះអ្នកជំងឺ។ 
 
ប្រភព៖



សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ

© រក្សាសិទ្ធិដោយ thmeythmey.com