អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោតអាម៉េរិក ២០២៤ ៖ លោក ដូណាល់ ត្រាំ បាននាំមុខបេក្ខជន មកពីគណបក្សសាធារណរដ្ឋ
31, Oct 2023 , 8:59 pm        
រូបភាព
បរិវត្តកម្មឌីជីថល! ក្រសួងព័ត៌មាន និងទេសចរណ៍ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​
បរិវត្តកម្មឌីជីថល! ក្រសួងព័ត៌មាន និងទេសចរណ៍ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​
ផ្អែកតាមលទ្ធផលនៃការស្ទង់មតិ លោក ដូណាល់ ត្រាំ ទទួលគាំទ្ររហូតដល់ ៤៣ភាគរយនៅក្នុងគណបក្សសាធារណរដ្ឋ ដើម្បីប្រជែងតំណែងប្រធានាធិបតីអាម៉េរិកឆ្នាំ២០២៤ ខណៈបេក្ខជនពីររូបគឺលោក Nikki Haley បាន ២៧ភាគរយ និងលោក Ron DeSantis បានត្រឹម ១៦ភាគរយ។

 
ការស្ទង់មតិសាធារណៈចុងក្រោយបង្អស់បង្ហាញថា អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅតែនាំមុខបេក្ខជនដទៃទៀត ក្នុងការប្រជែងយកដំណែងពីគណបក្សសាធារណរដ្ឋ ដើម្បីឈរឈ្មោះជាប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២៤  ទោះបីជារូបលោកជាប់ពាក់ព័ន្ធក្នុងរឿងក្តីក្តាំងជាបន្តបន្ទាប់ក៏ដោយ។ 
 
លទ្ធផលស្ទង់មតិដែលធ្វើឡើងរួមគ្នាដោយ NBC News, Des Moines Register និង Mediacom ក្នុងរដ្ឋ Iowa នៅថ្ងៃទី៣០ ខែតុលាបង្ហាញថា លោក ត្រាំ ទទួលបានការគាំទ្រលើសលប់ក្នុងអត្រា ៤៣ភាគរយ ខណៈអតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ទទួលបានតែ២៧ភាគរយ និងអភិបាលរដ្ឋ Florida លោក Ron DeSantis បាន១៦ភាគរយ។
 
ទន្ទឹមនេះ ​សមាជិក​ព្រឹទ្ធសភា​ស្បែក​ខ្មៅ Tim Scott នៃ​រដ្ឋ South Carolina ទទួល​បាន ៧ភាគរយ ខណៈ​អ្នក​ជំនួញ​ដើម​កំណើត​ឥណ្ឌា Vivek Ramaswamy និង​អតីត​អភិបាលរដ្ឋ New Jersey លោក Chris Christie អ្នក​ទាំង​ពីរ​ទទួល​បាន ៤ភាគរយ។
 
លទ្ធផលនៃការស្ទង់មតិលើកទី២ ដែលធ្វើឡើងដោយក្រុមហ៊ុនបោះឆ្នោត Ann Selzer & Company បានបង្ហាញថា ២ភាគ៣ នៃអ្នកបោះឆ្នោត ចង់បានការច្រានចោលបញ្ហាផ្លូវច្បាប់ ដែលដាក់មកលើអតីតប្រធានាធិបតី ត្រាំ ។
 
កន្លងមក យោងតាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ Bloomberg News and Morning Consult បានប្រកាសកាលពីថ្ងៃទី១៩ ខែតុលា លោក ត្រាំ បាននាំមុខប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃឌិន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។ ក្នុងនោះ ត្រាំ បាននាំមុខលោក បៃឌិន ៤ភាគរយ (៤៧ភាគរយទល់នឹង ៤៣ភាគរយ) ក្នុងចំណោមអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina, Pennsylvania និង Wisconsin ។
 
ថ្វីត្បិតតែបេក្ខភាពទាំងពីរមានទំនាក់ទំនងគ្នាស្ទើរតែទូទាំងប្រទេសក៏ដោយ ក៏រដ្ឋទាំងនេះនទំនងជាមានសារសំខាន់ ក្នុងការផ្តល់សំឡេងឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕ 
 

Tag:
 អាម៉េរិក
  បោះឆ្នោត
  ដូណាល់ ត្រាំ
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com