សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុនទម្លាក់ប្រាក់១១៣ពាន់លានដុល្លារដើម្បីទប់ទល់អតិផរណា
02, Nov 2023 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គិស៊ីដា ។ រូបភាព ៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គិស៊ីដា ។ រូបភាព ៖ AFP
រដ្ឋាភិបាលជប៉ុនបានទម្លាក់កញ្ចប់ថវិកាជាង១៧ទ្រីលានយ៉េន (១១៣ពាន់លានដុល្លារ) ដើម្បីប្រើប្រាស់សម្រាប់កាត់បន្ថយផលប៉ះពាល់ពីកំណើនអតិផរណា។

 
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រកាសនៅថ្ងៃទី២ ខែវិច្ឆិកា ថា រដ្ឋាភិបាលនឹងចំណាយប្រាក់ជាង១៧ទ្រីលានយ៉េន (១១៣ ពាន់លានដុល្លារ) បញ្ចូលទៅក្នុងកញ្ចប់វិធានការមួយ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងអតិផរណា ដែលមានទាំងការកាត់បន្ថយពន្ធផងដែរ។
 
លោក គីស៊ីដា បានសង្កត់ធ្ងន់ថា ៖« ដើម្បីធានាបាននូវធនធានហិរញ្ញវត្ថុសម្រាប់កញ្ចប់ដំណោះស្រាយ រដ្ឋាភិបាលជប៉ុននឹងបន្ថែមថវិកាចំណាយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នចំនួន ១៣,១ទ្រីលានយ៉េន»។
 
កញ្ចប់ដំណោះស្រាយយកទៅប្រើប្រាស់ចំពោះវិធានដូចជា ការកាត់បន្ថយពន្ធលើប្រាក់ចំណូលបណ្តោះអាសន្ន និងពន្ធលំនៅដ្ឋាន ការឧបត្ថម្ភធនលើថ្លៃសាំង និងឧបករណ៍ប្រើប្រាស់ ដើម្បីទប់ទល់នឹងការដំឡើងប្រាក់បៀវត្សរ៍យឺតដែលមិនអាចទូទាត់សងសម្រាប់ការកើនឡើងតម្លៃ។ ដោយមានទំនុកចិត្តលើលទ្ធភាពនៃកំណើនសេដ្ឋកិច្ចរឹងមាំ លោក គីស៊ីដា បានបញ្ជាក់ថា វានឹងផ្តល់សំណងដល់គ្រួសារសម្រាប់ការកើនឡើងមួយចំនួននៃប្រាក់ចំណូលពន្ធដែលរំពឹងទុក។
 
អតិផរណាដែលត្រូវបានជំរុញដោយការកើនឡើងនៃថ្លៃដើមនៃវត្ថុធាតុដើម បានរក្សាលើសពីគោលដៅរបស់ធនាគារកណ្តាលជប៉ុនចង់បាន ២ភាគរយអស់រយៈពេលជាងមួយឆ្នាំដែលបង្កឡើងចាប់ពីមានវិបត្តិកូវីដ-១៩ ។ អតិផរណានៅជប៉ុននាខែតុលាបានកើនដល់២,៧ភាគរយ៕​

Tag:
 ជប៉ុន
  អតិផរណា​
  ហ៊្វូមីអូ គីស៊ីដា
© រក្សាសិទ្ធិដោយ thmeythmey.com