កីឡាអន្តរជាតិ
អន្តរជាតិ
Inter Miami លុបចោលការប្រកួតមិត្តភាពនៅចិន ព្រោះពេលប្រថុចញ៉ុច
03, Nov 2023 , 7:59 am        
រូបភាព
ក្រុម Inter Miami ដែលមានខ្សែប្រយុទ្ធឆ្នើម Lionel Messi បានលុបចោលដំណើរប្រកួតមិត្តភាពរបស់ខ្លួននៅក្នុងប្រទេសចិនក្នុងខែវិច្ឆិកានេះ ដោយសារតែកាលៈទេសៈប្រថុចញ៉ុច និងមិនបានត្រៀមខ្លួនទុកជាមុន។ នេះបើតាមការអះអាងរបស់ក្លិបស្ថិតនៅក្របខណ្ឌ Major League Soccer នាថ្ងៃទី១ ខែវិច្ឆិកា។



ក្រុមដែលបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ MLS វគ្គ Playoffs មួយនេះ កាលពីខែមុនពួកគេបានប្រកាសថា នឹងត្រូវមានការប្រកួតមិត្តភាពដែលធ្វើឡើងនៅក្នុងប្រទេសចិនទល់នឹងក្រុម Qingdao Hainiu នៅថ្ងៃទី៥ ខែវិច្ឆិកា ហើយការប្រកួតមួយទៀតLionel Messi, Inter Miamiទល់នឹងក្រុម Chengdu Rongcheng នៅក្នុងទីក្រុងជាំងទូ នាថ្ងៃទី៨ ខែវិច្ឆិកា។
 
ក្លិបមួយនេះទើបតែប្រកាសពីការឈ្នះពានរង្វាន់ Ballon d’Or 2023 របស់ខ្សែប្រយុទ្ធ Lionel Messi ហើយរូបគេបានដើរតួយ៉ាងសំខាននៅលើកការប្រកាសលើបណ្តាញសង្គមរបស់ក្លិប។ តែ Inter Miami នាថ្ងៃទី១ ខែវិច្ឆិកា បាននិយាយថា ពួកគេបានលុបចោលការប្រកួតក្នុងប្រទេសចិន។
 
«អ្នកផ្សព្វផ្សាយ និងរៀបចំកម្មវិធី NSN បានជូនដំណឹងដល់ក្លិប Inter Miami CF អំពីការលុបចោលដំណើរទេសចរណ៍នៅប្រទេសចិនរបស់ខ្លួន ដោយសារតែកាលៈទេសៈ មិនបានរំពឹងទុកជាមុននៅក្នុងប្រទេសចិន។ មហិច្ចតា Inter Miami នៅតែពង្រីកការឈានដល់ជាសកលរបស់ខ្លួន ដោយលេងនៅចំពោះមុខអ្នកគាំទ្រនៅជុំវិញពិភពលោក ហើយក្លិបនឹងបន្តស្វែងរកឱកាសនាពេលអនាគតជាមួយនឹង NSN ដើម្បីសម្រេចគោលដៅនេះ។»។ នេះបើតាមការប្រកាសរបស់ក្លិប Inter Miami។
 
ក្រុមអ្នកផ្សព្វផ្សាយ និងរៀបចំកម្មវិធី បានបង្ហាញការចូលរួមសោកស្តាយ ហើយបានអះអាងពីហេតុផលនៃការលុបចោលការប្រកួតនេះដោយសារតែការស្លាប់កាលពីពេលថ្មីៗនេះរបស់អតីតនាយករដ្ឋមន្ត្រីចិនលោក Li keqiang។
 
ការប្រកួតមិត្តភាពនៅក្នុងប្រទេសចិន គឺជាការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងបំផុតសម្រាប់ក្រុម Inter Miami ហើយការប្រកួតនេះប្រធានផ្នែកអាជីវកម្មក្លិប ថាការប្រកួតនឹងផ្តល់ឱកាសក្នុងការទាកទាញអ្នកគាំទ្រថ្មីរបស់ក្លិប។
 
ក្រុម Inter Miami ដែលមាន Messi លេងឱ្យនៅពាក់កណ្តាលរដូវកាល បានឈ្នះពានរង្វាន់ League Cup ដែលជាពានរង្វាន់លើកដំបូងរបស់ពួកគេ ប៉ុន្តែការប្រកួតកន្លងមកចាប់តាំងពីខែសីហា ដល់ខែតុលា ខ្សែប្រយុទ្ធអាហ្សង់ទីនខកខាន ដោយសារតែរបួស ហើយធ្វើឱ្យក្លិបខកខានឱកាសឈ្នះពានរង្វាន់នានា និងមិនអាចបន្តដំណើរទៅវគ្គ Playoffs MLS៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com