ជាតិ
ពន្យល់ពាក្យ
«យញ្ញ» ជា ការបូជា, ការសែនព្រេន, ការឱ្យទាន 
×![]()
«យញ្ញ» សូរអានៈ [យ័ញ] ឬ «យញ្ញៈ» សូរអានៈ [យ័ញ-ញៈ] មានន័យថា ការបូជា, ការសែនព្រេន; ការឱ្យទាន; តាមលទ្ធិព្រាហ្មណ៍ សំដៅការបូជាឬសែនព្រេនផ្សេងៗ មានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនា សំដៅការ ឱ្យទានភោជនាហារជាដើមដល់អ្នកមានសីល ឬដល់ពួកស្មូមពុំរើសមុខ : ធ្វើយញ្ញ, បូជាយញ្ញ។
តាមវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា «បូជាយញ្ញ»
សូរអានៈ [បូ-ជា-យ៉ាញ់] ជាការសែនព្រេន, របៀបពលិការប្រសិទ្ធីផ្សេងៗ តាមលទ្ធិព្រាហ្មណ៍ មានសម្លាប់សត្វ, អារសាច់បូជាភ្លើងជាដើម។ បើតាមលទ្ធិពុទ្ធសាសនាមានការឱ្យទានដល់ពួកស្មូមមិនរើសមុខ។
«យញ្ញពិធី» (ន.) ពិធីធ្វើយញ្ញ, របៀបធ្វើយញ្ញ : ធ្វើយញ្ញពិធី, តាំងយញ្ញពិធី។ «យញ្ញសម្បទា»
(ន.) គុណសម្បត្តិដែលធ្វើយញ្ញឱ្យមានផលច្រើន គឺការឱ្យទានដល់អ្នកមានសីលបរិសុទ្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com