ជាតិ
ពីនេះ ពីនោះ
«ត្រីរាជ» ជាត្រីទឹកសាបកម្រ និងឈានទៅរកការផុតពូជ! 
ត្រីរាជ ជាមួយនឹងហ្វូងត្រីជាច្រើនទៀត ក្នុងទូកញ្ចក់ ក្នុងឧទ្យានកម្សាន្ត Angkor Wildlife and Aquarium ខេត្តសៀមរាប។
×![]()
សៀមរាប៖ «ត្រីរាជ» ជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្នត្រីនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ក៏ត្រូវបានហាមឃាត់ការនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះតាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦។ គួរជម្រាបថាវត្តមានត្រីរាជនៅក្នុងវីដេអូនេះ គឺជាត្រីរាជ ដែលត្រូវបានកំពុងត្រូវបានដាក់បង្ហាញនៅឧទ្យានកម្សាន្ត Angkor Wildlife and Aquarium ក្នុងខេត្តសៀមរាប៕
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
Tag:
ThmeyThmey
ត្រីរាជ
ត្រីទឹកសាប
Angkor Wildlife and Aquarium
© រក្សាសិទ្ធិដោយ thmeythmey.com