កីឡាអន្តរជាតិ
អន្តរជាតិ
Yaya Toure អតីតកីឡាករក្រុម Man City ត្រូវបានតែងតាំងជាគ្រូជំនួយក្រុមអារ៉ាប៊ីសាអូឌីត
05, Nov 2023 , 11:00 am        
រូបភាព
លោក Yaya Toure អតីតខ្សែបម្រើក្រុមកូតឌីវ័រ និងក្រុម Manchester City ត្រូវបានតែងតាំងធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នាថ្ងៃទី៣ ខែវិច្ឆិកា។

បុរសវ័យ ៤០ឆ្នាំ នឹងត្រូវចូលរួមធ្វើការជាមួយនឹងអតីតគ្រូបង្វឹកក្រុម Man City គឺលោក Roberto Mancini ដែលជាអតីតគ្រូបង្វឹកក្រុមអ៊ីតាលី ឱ្យឈ្នះពានរង្វាន់ Euro 2020។ 
 
លោក Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត កាលពីខែសីហា ហើយលោកបានដឹកនាំការប្រកួតចំនួន ៤លើករួចមកហើយ ចាប់តាំងពីចូលកាន់តំណែងមក។
 
ចំណែក Toure វិញ រូបគេធ្លាប់បានលេងឱ្យក្រុម Man City រយៈពេល ៨ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨។ បុរសសញ្ជាតិកូតឌីវ័រ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់លោក នៅក្នុងឆ្នាំ ២០១៩។
 
អតីតខ្សែបម្រើក្រុម Barcelona ក៏បានចំណាយពេលរបស់គេធ្វើការងារជាមួយនឹងក្លិបស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ក្លិប Donetsk Olympic និងក្លិបនៅរុស្ស៊ី Grozny ហើយលោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមយុវជនក្លិប Tottenham Hotspur ផងដែរ។
 
អំឡុងពេលលោកស្ថិតនៅអាជីពជាកីឡាករលោក បានបង្ហាញខ្លួនចំនួន ១០១លើក សម្រាប់ក្រុមជម្រើសជាតិកូតឌីវ័រ ហើយលោកក៏បានជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ Africa Cup of Nations ក្នងឆ្នាំ ២០១៥។ មិនត្រឹមតែប៉ុណ្ណោះពានរង្វាន់ចំនួន ១៨ទាំងនៅប្រទេសអេស្ប៉ាញ, ក្រិក, អង់គ្លេស និងនៅចិន៕
 

Tag:
 អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com