អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក នឹងទទួលសមភាគីឥណ្ឌូណេស៊ីនៅសេតវិមានក្នុងថ្ងៃទី១៣ ខែវិច្ឆិកា
08, Nov 2023 , 3:39 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចាប់ដៃជាមួយសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ស្តាំ)។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចាប់ដៃជាមួយសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ស្តាំ)។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងទទួលសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ​ នាសេតវិមាន នៅថ្ងៃទី១៣ ខែវិច្ឆិកា។ អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា។ មេដឹកនាំទាំងពីរ នឹងផុតអាណត្តិនៅឆ្នាំ២០២៤ខាងមុខ។

 
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា អាម៉េរិក នឹងទទួលមេដឹកនាំសមាជិកកិច្ចប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco។ លោក​ ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងបំពេញទស្សនកិច្ចនៅអាម៉េរិកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ APEC។ 
 
ឆ្លៀតឱកាសនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងជួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម ថាមពលស្អាត និងសន្តិសុខ រួមទាំងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
«មេដឹកនាំទាំងពីរ នឹងសម្របសម្រួលពីការពង្រឹងមជ្ឈភាពអាស៊ាន និងប្រកាន់យកច្បាប់អន្តរជាតិ»។ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែវិច្ឆិកា។ 
 
ជំនួបរវាងមេដឹកនាំអាម៉េរិក និងឥណ្ឌូណេស៊ីនៅសេតវិមាននេះ ធ្វើឡើងស្របពេលអាម៉េរិកកំពុងប្រកួតប្រជែងជាមួយចិន នៅក្នុងតំបន់។ កន្លងមក ចិន 
 
នៅក្រៅកិច្ចប្រជុំ APEC នេះ លោក បៃឌិន ក៏គ្រោងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីងផង។ ជម្លោះអ៊ីស្រាអែល-ហាម៉ាស សង្រ្គាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្ម និងកោះតៃវ៉ាន់ជាដើម អាចជាប្រធានបទដ៏សំខាន់ ដែលមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរលើកយកទៅពិភាក្សា។ ប្រសិនបើជំនួបមេដឹកនាំអាម៉េរិក-ចិន កើតឡើងមែន វាជាជំនួបដ៏កម្រមួយ ដែលប្រធានាធិបតីចិន ជួបសមភាគីអាម៉េរិក នៅក្នុងទឹកដីអាម៉េរិក៕ 
 

Tag:
 អាម៉េរិក
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com