ជាតិ
សិល្បះ
លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ ទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ
09, Nov 2023 , 10:17 am        
រូបភាព
លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ ទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ។ រូបថតក្រសួងវប្បធម៌
លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ ទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ។ រូបថតក្រសួងវប្បធម៌
លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទួលមរណភាព កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ដោយរោគាពាធក្នុងអាយុ៧៦ឆ្នាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



«ជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន»។ ក្រសួងបានសម្តែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកស្រីសូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៊ុក សុជាតិ។

លោក អ៊ុក សុជាតិ កើតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៤៧ នៅស្រុកមេមត់ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាជីវប្រវត្តិរូបសង្ខេបរបស់លោកដែលសារព័ត៌មានឌីជីថលថ្មីៗ ដកស្រង់ទាំងស្រុងពីគេហទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្រិត វប្បធម៌

- វិញ្ញាបនប័ត្រ បឋមសិក្សាបំពេញវិជ្ជា
- ថ្នាក់បញ្ចប់ទំនើបជាតិ (BAC I) វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម
- សញ្ញាបត្រ សិល្បៈ ឆ្នាំ ១៩៦៧ ស្នាតកបត្រសិល្បៈ ១៩៨៣ (BAC II ES ARIS)
- បរិញ្ញាបត្រគ្រប់គ្រងសង្គមសាស្រ្ត សេដ្ឋកិច្ច ទស្សនៈវិជ្ជាវិទ្យាសាស្រ្ត (MAX LENING) វិទ្យាសា្ថនជាន់ខ្ពស់ស.ស.វ/ណ (១៩៨៧ - ១៩៩០)
- អនុបណ្ឌិត មហាវិទ្យាល័យ មនុស្សសាស្ត្រ និងវិទ្យាសាស្រ្តនយោបាយ (រដ្ឋបាលសាធារណៈ) ឆ្នាំ២០០៧-២០០៨ ។ (ស.ច. ពហុបច្ចេកទេស C.U.P)
- បរិញ្ញាបត្រ មហាវិទ្យាល័យ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ (រដ្ឋបាលសាធារណៈ) ២៥ មេសា ២០០៨ (C.U.P) ។

ប្រវត្តិ និងបទពិសោធន៍ការងារ
- ២៥ កញ្ញា ២០០៨ : រដ្ឋលេខាធិការ (ក I១) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ១៨ កក្កដា ២០០៤ : អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ៦ សីហា ១៩៩៨ : អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ២៦ មីនា ១៩៩៦ : ប្រធាននាយកដ្ឋានបុគ្គលិក និងកិច្ចការសង្គម ក្រសួងវប្បធម៌ និងវិចិត្រ -សិល្បៈ
- ២ មីនា ១៩៩៣ : សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរស មហាវិទ្យាល័យនាដសាស្ត្រ ស.ភ.វ.ស ក្រសួវប្បធម៌ និងវិចិត្រសិល្បៈ
- ១ មីនា ១៩៨៣ : អនុប្រធាននា.សិល្បៈក្រសួងឃោសនាការព័ត៌មាន និងវប្បធម៌
- ១ កក្កដា ១៩៧៩ : ប្រធានផ្នែកសិល្បៈជាតិ និងការិយាល័យស្រាវជ្រាវសិល្បៈ
- ឆ្នាំ១៩៦៨ : គ្រូបង្ហាត់សិល្បៈផ្នែកល្ខោននាដកម្ម សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការអភិរក្សជាតិនៃទស្សនីយភាពភ្នំពេញ។ (ជាអ្នកនិពន្ធរឿងល្ខោននាដកម្ម ដឹកនាំរឿងល្ខោននាដកម្ម ជាសិល្បៈករសំដែងល្ខោននាដកម្ម ខ្សែភាពយន្ដទូរទស្សន៍ជាតិ អ្នកនិយាយអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជា អ្នកបញ្ចូលសំឡេងខ្សែភាពយន្តនាឆ្នាំ ១៩៦៨ - ១៩៧៥ ខែមេសា)។ ឆ្នាំ១៩៨៣ សមាជិកគណចលនាជនវង្វេងផ្លូវទល់ឆ្នាំ១៩៨៦។ ប្រធានប្រតិភូនិងក្រុមសិល្បៈជាតិ ចូលរួមម.ស្រពអន្តរជាតិច្រើនលើក ចំនួន១៣ប្រទេស ទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី ។ល។

គ្រឿងឥស្សរិយយស
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា (រាជរដ្ឋាភិបាល) ២៨ កក្កដា ២០០៧
- គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ ឥស្សឬទ្ធិ (រាជរដ្ឋាភិបាល) ២១ ឧសភា ២០០១
- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ព្រះមហាក្សត្រសីហនុ ៧ ឧសភា ២០០១
- ប័ណ្ឌសរសើរ ក្រុមប្រឹក្សារដ្ឋមន្ត្រីឆ្នាំ១៩៨៧៕



© រក្សាសិទ្ធិដោយ thmeythmey.com