ជាតិ
ពន្យល់ពាក្យ
«មក្លឿ» សរសេរជា «មាក់ក្លឿ» ក៏បាន 
×![]()
វចនានុក្រមខ្មែរ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា លើកយកពាក្យ «មក្លឿ» មកពន្យល់ដោយមិនមានការបន្ថែមបន្ថយខុសពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។
«មក្លឿ» [សូរអានៈ មៈ-ក្លឿ, ភាសាសៀម ថា មះក្ល្ចើ] ជា ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែប្រើជាគ្រឿងជ្រលក់សំពត់យកព័ណ៌ខ្មៅ; ខ្លឹមមានសម្បុរខ្មៅ សាច់រឹងប្រើធ្វើជាការឈើរាយរងបាន : សំពត់ជ្រលក់មក្លឿ។ (សរសេរជា មាក់ក្លឿ ក៏មាន; ខ្មែរហៅ ខ្មួញ ជាគូគ្នានឹង ខ្មាញ់)៕
© រក្សាសិទ្ធិដោយ thmeythmey.com