ជាតិ
បុណ្យអុំទូក
អុំទូក២ថ្ងៃ កំពតទទួលបានភ្ញៀវទេសចរ៥២ម៉ឺននាក់ 
រូបភាព៖ រដ្ឋបាលខេត្តកំពត
×![]()
ភ្នំពេញ៖ ពិធីបុណ្យអុំទូក ដែលរៀបចំដោយរដ្ឋបាលខេត្តកំពត រយៈពេល២ថ្ងៃ ត្រូវបាន បញ្ចប់ដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរប្រមាណ៥២ម៉ឺននាក់ ក្នុងនោះភ្ញៀវ អន្តរជាតិ១៣៧៥នាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត នៅថ្ងៃទី១០ វិច្ឆិកា ខេត្តកំពត ទទួលបានភ្ញៀវទេសចរប្រមាណ ២៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ៦១៥នាក់។ ចំណែកថ្ងៃ ទី១១ វិច្ឆិកា ទទួលបានភ្ញៀវទេសចរប្រមាណ ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៧៦០ នាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានអះអាង ពិធីបុណ្យអុំទូកនៅ ខេត្តកំពតឆ្នាំនេះ មានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ក្នុងដែរ រដ្ឋបាលខេត្ត បានពង្រឹងការងារបដិសណ្ឋារកិច្ច ការគ្រប់គ្រងបរិស្ថាន អនាមយ័ សន្តិសុខ និងតម្លៃចំណីអាហារបានយ៉ាងល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com