កីឡាជាតិ
ជាតិ
អាជ្ញាកណ្តាលបាល់ទាត់កម្ពុជា៣៣នាក់ បញ្ចប់វគ្គសិក្សាពង្រឹងគុណភាពដឹកនាំការប្រកួតក្នុងទីលាន
12, Nov 2023 , 4:59 pm        
រូបភាព
ការថតរូបជុំគ្នា បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាល រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការថតរូបជុំគ្នា បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាល រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល (FIFA Ma Refereeing Course) រយៈពេល៥ថ្ងៃ ដើម្បីបង្កើន និងពង្រឹងគុណភាពអាជ្ញាកណ្ដាល ឱ្យដឹកនាំការប្រកួតក្នុងទីលានកាន់តែប្រសើរ ត្រូវបានបិទបញ្ចប់ហើយ។ វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាម៣៣នាក់ ចូលរួម ក្នុង នោះស្ត្រី ២នាក់។

 
យោងតាមការផ្សាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ការសិក្សា រយៈពេល ៥ថ្ងៃ គឺមានគ្រូឧទ្ទេសអន្តរជាតិរបស់ FIFA ដូចជា គ្រូជនជាតិម៉ាឡេស៊ី Mohammad Rodzali Binyacob មន្រ្តីអភិវឌ្ឍន៍អាជ្ញាកណ្តាលអន្តរជាតិ FIFA, គ្រូជនជាតិហុងកុង លោក Yim Yau Cheug គ្រូបច្ចេកទេស FIFA និងលោក Amad Khalidi Suprian គ្រូកម្លាំងកាយ FIFA។
សូមជម្រាបថា វគ្គសិក្សានេះ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោមការគាំទ្រពីសហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA  ដោយចាប់ផ្តើម ពីថ្ងៃទី៧-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា៕

Tag:
 សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
  FIFA Ma Refereeing Course
© រក្សាសិទ្ធិដោយ thmeythmey.com