ជាតិ
វីដេអូ
សួនច្បារកោះនរា ជាទីទេសចរណ៍ថ្មីនៅភ្នំពេញ
13, Nov 2023 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖  សួនច្បារកោះនរា ជាទីទេសចរណ៍ថ្មី ស្ថិតនៅរាជធានីភ្នំពេញ ក្រោយស្ពានកោះនរាសាងសង់រួចរាល់។ សួនកោះនរានេះ មានចម្ងាយប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ ពីស្ពានថ្មីកោះនរា ដែលទេសចរអាចទៅកម្សាន្តនាចុងសប្ដាហ៍ ឬពេលសម្រាក។

 
សូមបញ្ជាក់ថា ស្ពានកោះនរា ដែលចំណាយថវិកាសាងសង់ប្រមាណ៣៨លានដុល្លារ នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។  ដើម្បីសម្រួលចរាចរនិងបញ្ចៀសចរាចរកកស្ទះនៅថ្ងៃសម្ពោធ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកចរាចរលើស្ពាននេះជាបណ្ដោះអាសន្ន។ ក្រោយពិធីសម្ពោធចប់រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរធម្មតា។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 











© រក្សាសិទ្ធិដោយ thmeythmey.com