កីឡាជាតិ
ជាតិ
បុណ្យអុំទូក
អុំទូក៖ ៣៣៨ទូក ចូលរួមប្រណាំងនៅភ្នំពេញ ខណៈសៀមរាបចំនួនបណ្ដោះអាសន្ន ៣៤ទូក 
×![]()
ទូក ង ចំនួន ៣៣៨ មកពីតាមបណ្តារាជធានី-ខេត្តនឹងចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មិនមានទូកពីអន្ដរជាតិ ចូលរួមនោះឡើយ។ នេះបើតាមគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។
លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ បានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ វិច្ឆិកាថា សម្រាប់ការប្រណាំងទូកនៅខេត្តសៀមរាបវិញ បច្ចុប្បន្នមានចំនួន ៣២ ចូលរួមប្រកួតបណ្តោះអាសន្នចំនួន ហើយការចុះឈ្មោះទូក ទំនងនឹងកើនឡើងបន្ថែមទៀត។
កម្ពុជា ខកខានប្រារព្ធព្រះរាជពិធីបុណ្យអំទូក ចាប់ពីឆ្នាំ២០២០មកក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កាលពីឆ្នាំ២០១៩ ទូកចូលរួមប្រណាំង ប្រមាណ៣៨០ទូក។ ការធ្លាក់ចុះចំនួនទូក ចូលរួមក្នុងឆ្នាំ២០២៣នេះ គឺដោយសារបញ្ហាភាពចាស់ទ្រុឌទ្រោម នៃទូកតាមបណ្ដាខេត្តមួយចំនួន។ នេះបើតាម លោក ឈិន កេតនា អគ្គលេខាធិការ គណៈកម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ៕
Tag:
បុណ្យអុំទូក
ឈិន កេរតនា
© រក្សាសិទ្ធិដោយ thmeythmey.com