កីឡាជាតិ
ជាតិ
លោក ថោង ខុន បន្តជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ អាណត្ដិទី៧ 
លោក ថោង ខុន ប្រធានសហព័ន្ធកាយសម្ព័ន្ធ អង្គុយ ចំកណ្ដាល
×![]()
លោក ថោង ខុន ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ អាណត្តិទី៧ ឆ្នាំ២០២៣-២០២៧ ។ ការបោះឆ្នោតនេះ ក្នុងមហាសន្និបាត នៅថ្ងៃទី១៤ ខែវិច្ឆិកា នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នេះ គឺជាអាណត្តិ៦ហើយ សម្រាប់លោក ថោង ខុន កាន់មុខងារជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធ បានអះអាងថា ក្រោមការដឹកនាំ របស់លោក ថោង ខុន សហព័ន្ធ បានសម្រេចសមិទ្ធផលជាច្រើន ទាំងធនធានមន្ដ្រីជាតិ មន្ដ្រីបច្ចេកទេសអន្ដរជាតិ កីឡាករ-កីឡាការិនី និងហេដ្ឋារចនាសម្ព័ន្ធកីឡា។
អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«យើង បានចាប់ផ្ដើមតាំងពីដៃទទៃ មិនមានអ្វីសោះ តែពេលនេះ យើង មានកីឡាករ-កីឡាការិនី ប្រកួតដណ្ដើមបានមេដាយជាច្រើន ដូចជាមេដាយប្រាក់ និងសំរិទ្ធ អំឡុងពេលស៊ីហ្គេម និងមេដាយជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី។ យើង មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ ដែលពីមុនមិនមានសោះ ហើយយើង ក៏មានមន្ដ្រីបច្ចេកទេសជាតិ និងអន្ដរជាតិផងដែរ។»។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោត លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៣-២០២៧ ដោយអមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១០រូបផ្សេង។ ក្នុងនោះរួមមាន៖ លោក សុខ ហុង អនុប្រធាន, លោក ណយ ផាណា អគ្គលេខាធិការ និងលោក មាស សារ៉េត អគ្គលេខាធិការរង, លោក ខៀវ ចិន្តា ជាអគ្គហិរញ្ញិក។ សមាជិក ៦រូបផ្សេងទៀត គឺលោក អៀម វ៉ាងឌុល, លោក ជុំ រ៉ាទី, លោក ឆាយ សុភាព, លោកស្រី ដួង សាម៉ៃ, លោកស្រី ពេជ្រ យូ និងលោកស្រី ស្រ៊ន សុខអូន៕
Tag:
ថោង ខុង
កីឡាកាយសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com