អន្តរជាតិ
ការ​ស្រាវជ្រាវ៖ ការ​បំភាយ​ឧស្ម័ន​នៅ​ចិន​អាច​ឈាន​ដល់​ការ​ធ្លាក់​ចុះ​តាម​លំដាប់​នៅ​ឆ្នាំ​ក្រោយ
15, Nov 2023 , 9:49 am        
រូបភាព
ការវិភាគពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានបង្ហាញថា ការបំភាយ ឧស្ម័នផ្ទះកញ្ចក់របស់ចិនអាចចាប់ផ្តើមធ្លាក់ចុះតាមលំដាប់នៅដើមឆ្នាំក្រោយ ខណៈដែល ការផលិតថាមពលពីឥន្ធនៈហ្វូស៊ីលចាប់ផ្តើមធ្លាក់ចុះ។

 
ជំហររបស់ចិនលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាបញ្ហាសំខាន់ដែលគេរង់ចាំមើលនៅក្នុងកិច្ច ពិភាក្សាស្តីពីអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃក្នុងខែនេះ។ ចិន ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំទី២ បន្ទាប់ពីអាម៉េរិក។
 
អ្នកវិភាគរបស់ CREA លោក Lauri Myllyvirta សម្គាល់ក្នុងរបាយការណ៍មួយថា ការបំភាយឧស្ម័ននៅចិនអាចចាប់ផ្តើមថយចុះនៅដើមឆ្នាំ២០២៤។ លោក Lauri បន្តថា កត្តាមួយចំនួនដូចជាការកើនឡើងការដំឡើងបណ្ដាញថាមពលកកើតឡើងវិញ ការស្ទុះងើប ឡើងវិញនៃការបង្កើតវារីអគ្គិសនី និងសេដ្ឋកិច្ចកម្រិតមធ្យមដែលមិនបានពឹងផ្អែកលើការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាមូលហេតុនាំឱ្យថយចុះបំភាយឧស្ម័ន CO2 របស់ចិននៅឆ្នាំ ក្រោយ។
 
ជាប្រទេសផលិតឧស្ម័នផ្ទះកញ្ចក់ដ៏ធំ ចិនបានសន្យាសម្រេចការ បំភាយឧស្ម័នរបស់ខ្លួនឡើងដល់កម្រិតកំពូលមុនឆ្នាំ២០៣០ ប៉ុន្តែការសាងសង់រោងច ក្រថាមពលដើរដោយធ្យូងថ្មថ្មីៗនៅពេលចុងក្រោយនេះ បានធ្វើឱ្យមានការព្រួយបារម្ភថាកាបូនឌីអុកស៊ីត នឹងឈានដល់កម្រិតខ្ពស់បំផុតជាងការប៉ាន់ស្មានពីមុន។
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com